ប្រសិនបើយើងគិតត្រឡប់ទៅរកអតីតកាល ពីកុមារភាពវិញយើង គឺពិតជាសប្បាយចិត្ត ខ្លាំងណាស់។ មនុស្សជាច្រើននៅតែមានការចងចាំ នូវរឿងរ៉ាវ ដែលកន្លងផុតទៅគ្រប់ពេលវេលា ទោះបីជាថ្ងៃនេះមិត្តភក្តិជាទីស្រឡាញ់ ដែលបានរស់នៅរីកលូតលាស់ធំ ធាត់ឡើងជាមួយគ្នា មិននៅក្បែរខ្លួនក៏ដោយ។ ប៉ុន្តែរាល់ពេលដែលយើងគិតត្រឡប់ ទៅរកគ្រាកាលពីនៅតូចៗវិញ ធ្វើឱ្យយើងមានភាពសប្បាយរីករាយ កក់ក្តៅនៅក្នុងបេះដូងជាប់ជានិច្ច ព្រោះវាគឺជាការចងចាំដ៏អស្ចារ្យ មិនថាតែរឿងអាក្រក់ ឬល្អនោះ ទេ។ ការចងចាំជាយូរមកហើយនេះ គឺជាមូលហេតុធំមួយដែលបានធ្វើឱ្យមិត្តភក្តិកាល ពីវ័យកុមាររបស់យើងគឺនៅតែជាមិត្តភក្តិដ៏ល្អបំផុតកម្ររកបាន។ ក្រៅពីនេះគេក៏បាន ធ្វើនូវចំណុចជាច្រើនទៀត ជាមួយយើងដូចជា៖

•បើទោះជាយើងមានលក្ខណៈឆ្គាំឆ្គង និងអាក្រក់ខ្លាំងប៉ុណ្ណា ប៉ុន្តែគេនៅតែរួមគ្នា ជាមួយយើងគ្រប់ពេល នេះហើយគឺជាសេចក្ដីស្រឡាញ់ ពិតរវាងមិត្តភក្តិ។

•គេស្គាល់យើងច្រើនជាងអ្នកណាទាំងអស់ ព្រោះដោយសារតែពួកគេបានធំឡើងជាមួយ យើងក្នុងអំឡុងពេលនៅក្មេងៗ។ មិនថាយើងបានធ្វើរឿងអ្វីខុសឆ្គង ឬខូចខិលច្រើន ប៉ុណ្ណានោះទេគេនៅតែ ជាមនុស្សម្នាក់ដែលនៅក្បែរយើងជានិច្ច។

• ពេលជួបរឿងដែលល្អបំផុត និងជួបរឿងដែលអាក្រក់បំផុត ធ្វើឱ្យយើងនិងគេ បាន ស្គាល់គ្នាកាន់តែខ្លាំងឡើងៗ។

• មិនថាពេលយើងកំពុងសប្បាយចិត្ត ឬខូចចិត្តអ្នកដែលយើង អាចនិយាយជាមួយគ្នា បានយ៉ាងរលូន ឬអាចទូរស័ព្ទទៅគេ បានគ្រប់ពេលវេលា ព្រោះគេតែងតែនៅជិតៗ យើងជានិច្ច។

•ពួកគេនឹងរួមសុខទុក្ខជាមួយយើង ក្នុងគ្រាជួបការលំបាក ហើយនៅពេលដែលយើង មានអារម្មណ៍ថាឯកោ ឬច្របូកច្របល់ក្នុងរឿងណាមួយ គេជាមិត្តភក្តិពិត នឹង ប្រញាប់ប្រញាល់ទៅរកយើងភ្លាម ព្រោះគេជាមនុស្សម្នាក់ ដែលនៅក្បែរយើងជាងគេ។

• ប្រសិនបើយើងចង់គេចឱ្យផុតពីបញ្ហាជីវិត ឬធុញទ្រាន់នឹងសភាពអ៊ូអរ គេគឺជា មនុស្សល្អឥតខ្ចោះម្នាក់ ដែលអាចផ្តល់ជម្រកសម្រាប់យើងបាន។ ប៉ុន្តែបើយើងនិងគេ  គ្មានទំនាក់ទំនងជិតស្និទ្ធទេ យើងក៏អាចនិយាយគ្នាលេង បន្លប់ចិត្តសោកសៅតាម Facebook ឬទូរស័ព្ទបានដោយងាយ។

• គេតែងតែឈរគាំទ្រនៅខាងយើងជានិច្ច ទោះបីជាស្ថិតនៅក្នុងស្ថានការណ៍ ដ៏សែន លំបាកខ្លាំងប៉ុណ្ណាក៏ដោយ។

• ថ្វីត្បិតតែពេលវេលាបានកន្លងផុតទៅយូរក៏ដោយក្តី ទោះបីជាយើងមានមិត្តភក្តិ នៅ មហាវិទ្យាល័យច្រើននាក់ក្តី តែប្រហែលជាពួកគេ នឹងបាត់ខ្លួនទៅវិញម្តងម្នាក់ៗ ក្រោយពីរៀនចប់ ប៉ុន្តែមានតែមិត្តភក្តិ ដែលបានធំឡើងជាមួយយើងទៅវិញទេ ដែលមិនដែលចាកចេញពីយើង ទោះយើងប្រែប្រួលថ្នាក់ណាក៏ដោយ។

ចុះប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែរឬធ្លាប់មានទេមិត្តល្អទេកាលពីនៅតូចៗ?

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]