ភ្នំពេញៈ តារាចម្រៀងដែលតែងតែបកស្រាយ បទចម្រៀងមនោសញ្ចេតនានិងបទចម្រៀងក្រសួងទេសចរណ៍កញ្ញា សុន ស្រីពេជ្រ និងឪពុករបស់នាង គឺតារាកំប្លែងនាយ សង់ស៊ីស នៅពេលថ្មីៗបានធ្លាក់ខ្លួនឈឺនិងចូលពេទ្យព្រមៗគ្នា។

ជួបសម្ភាសន៍ជាមួយ Looking TODAY តារាចម្រៀង កញ្ញា សុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា ពុករបស់នាងដែល ទស្សនិក ជនស្គាល់ថាជា តារាកំប្លែងតា សង់ស៊ីស នោះ កាលពីម្សិលមិញមានអាការៈក្អួតវៀចមាត់ ដោយត្រូវបានក្រុមគ្រួសារ បញ្ចូន ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

កញ្ញា សុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងទៀតថា « ពុកខ្ញុំគាត់ជាតិស្ករចុះខ្លាំង និងស្ពៀតសសៃឈាម ហើយនៅព្រឹកនេះ យកគាត់ទៅស្កេនមើលម្តងទៀត ហើយអាការៈរបស់គាត់ពេលនេះ និយាយអត់បានទេ អណ្តាតគាត់រួញ ដោយឡែកខ្ញុំ វិញគឺឈឺរាគ ចុកប្រមាណ៦ថ្ងៃហើយ ដោយសារតែពុលចំណីអាហារ » ។

បើទោះជាពេលនេះ អាការៈជំងឺរបស់ឪពុកមិនទាន់ បានធូរស្រាលក៏ដោយ តែតារាចម្រៀងរូបនេះ មិនបានគិតពីគម្រោង ក្នុងការយកឪពុក ទៅព្យាបាលជំងឺនៅក្រៅប្រទេសនៅឡើយទេ ព្រោះថានាងរង់ចាំមើលពីស្ថានភាពរបស់ឪពុកសិន ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងមានទឹកដមសំឡេង ក្រអួនក្រអៅ និងអត្តចរឹតរួសរាយ កញ្ញា សុន ស្រីពេជ្រ ពេលនេះកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ទៅលើរូបថត ដែលនាងទូលផ្លែព្រីងលក់ នៅមុននេះបន្តិច បានរំលេចសារ រំលឹកពីទឹកចិត្តឪពុក ដែលទស្សនិកជនស្គាល់ច្បាស់ថា ជាតារាកំប្លែង នាយ សង់ស៊ីស បានស្រលាញ់និងជួយជីវិតនាង ឲ្យបានរស់រាន មានជីវិតដល់ពេលនេះ ក្រោយពីបានអានសារនេះ ហើយពិតជារំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ បានសរសេរសារបង្ហោះ ពីអារម្មណ៍របស់នាងថា «នេះហើយទឹកចិត្តលោកពុក នឹកឃើញកាល ខ្ញុំនៅស្រុកអាយុបាន ៧ឆ្នាំ ខ្ញុំគ្រុនពោះវៀនធ្ងន់ធ្ងរ រហូតដល់ពេទ្យស្រុកប្រាប់ថា អស់សង្ឃឹម ពុកខ្ញុំបានបីខ្ញុំរត់ទៅពេទ្យ គ្រប់កន្លែង តែពេទ្យអត់ហ៊ានទទួលមើលទេ ព្រោះខ្ញុំមិនសង្ឃឹមទេ ពេលនោះពុកម៉ែខ្ញុំអស់សង្ឃឹមខ្លាំង គ្មានអ្វីក្រៅពីទឹកភ្នែកអាណិតកូននោះទេ បន្ទាប់មកពុកបានសម្រេចចិត្ត យកខ្ញុំទៅពេទ្យខេត្តបាត់ដំបង ដោយអង្វរលោកគ្រូពេទ្យ អោយព្យាបាលខ្ញុំ បើទោះខ្ញុំស្លាប់ក៏គាត់អស់ចិត្តដែរ ឲ្យតែពេទ្យព្រមទទួលមើល» ។

តារាចម្រៀងរូបនេះ បានរៀបរាប់ទៀតថា « ពេលនោះពេទ្យក៏គាត់យល់ព្រម ពុកឃើញកូនបាត់មាត់បាត់ករ ពុកសែនភ័យខ្លាចបាត់បង់កូន ពុកនិយាយរឿងព្រេង អោយកូនស្តាប់ អោយតែកូនប្រើ ពុកសុខចិត្តអត់ទៅភ្នំពេញធ្វើការ សុខចិត្តអោយគេដកឈ្មោះពុក ចេញពីកន្លែងការងារ ព្រោះតែចង់នៅមើលថែកូន ពុកសុខចិត្តរាំច្រៀងក្នុងពេទ្យ ដោយមិនខ្មាស់អ្នកជំងឺ ដទៃគេសើចចំអក ព្រោះចង់ឃើញកូនស្រីញញឹម ដោយទឹកដោះម៉ែថ្លៃនិស្ស័យ កើតមកជាកូនស្រីពុក ស៊ីស ទើបខ្ញុំមានជីវិតមកដល់ថ្ងៃនេះ អរគុណពុក កូនស្រលាញ់ពុកណាស់ កូនលំបាកប៉ុណ្ណា តែមិនស្មើរគុណ ដែលពុកផ្តល់កំណើត និងមើលថែកូនឡើយ »៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ