កាលពីពេលថ្មីៗនេះ គេបានឃើញលោក Jacky Chan ដែលប្រជាជនខ្មែរយើងទូទៅហៅគាត់ថា "ឈិនឡុង" នោះ បានបើករថយន្តដ៏ទំនើបដឹក នារីស្រស់ស្អាត ២ នាក់ដើម្បីចូលរួមនៅក្នុងកម្មពិធី សន្និសិទកាសែតអំពី ភាពយន្តថ្មីរបស់លោក។

ដោយយោងទៅតាមគេហៈទំព័រ ChinaBuzz ចុះផ្សាយនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា លោកឈិនឡុង បានបើករថយន្ត Lamborghini ជាមួយនឹង តារាសម្តែង Yao Xingtong និង Zhang Lanxin ចូលរួមនៅក្នុង ពិធីសន្និសិទកាសែតអំពី ភាពយន្តថ្មីដែលមានចំនងជើងថា “CZ12″។ គួរបញ្ជាក់ផងដែរថា ភាពយន្តថ្មីនេះនឹងត្រូវបានគេរំពឹងទុកថា ទទួលជោគជ័យនៅពេលខាងមុខ ហើយនិង ត្រៀមចាក់បញ្ចាំងក្នុងខែ ធ្នូ ឆ្នាំ ២០១២ នេះផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]