បង្ហាញស្នាដៃថតរូបរបស់អ្នក ដើម្បីទទួលបាន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ពីក្រុមហ៊ុន Huawei

ភ្នំពេញ៖ អ្នកប្រើប្រាស់កំពូលស្មាតហ្វូន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ អាចមានឱកាស ឈ្នះរង្វាន់ ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ដោយគ្រាន់តែចូលរួមកម្មវិធីប្រកួតរូបភាពដែលផ្តិតយ កដោយកាមេរ៉ាអាជីព Leica របស់ស៊េរីស្មាតហ្វូន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ដែលរៀបចំដោយក្រុមហ៊ុន Huawei។

កម្មវិធីនេះ នឹងចាប់ផ្តើម ពីថ្ងៃទី៤ កក្កដា ដល់ ថ្ងៃទី១៥ សីហា ឆ្នាំ ២០១៦។ ដើម្បីអាចចូលរួមប្រកួតក្នុងកម្មវិធីនេះ បេក្ខជន បេក្ខនារី ត្រូវគោរពតាមល័ក្ខខ័ណ្ឌ ដូចខាងក្រោម៖

ក. ជាអតិថិជនដែលប្រើប្រាស់ #HuaweiP9Plus និង #HuaweiP9
ខ. ផ្ញើលេខកូដ Imei, លេខទូរស័ព្ទមកកាន់ គេហទំព័រ Huawei Mobile Cambodia ដើម្បីចុះឈ្មោះចូលរួមប្រកួត (Imei មួយអាចប្រកួតបានតែម្នាក់)
គ.បេក្ខជនម្នាក់អាចដាក់រូបប្រកួតបានច្រើនជាមួយប្រធានបទ និងទីតាំងខុសៗគ្នា
ឃ.គ្រប់រូបភាពត្រូវមានអក្សរតែម “Huawei P9 LEICA DUAL CAMERA” តាមរយៈ Automatically add watermarks (មិនមែនជារូប selfie)
ង. រូបភាពប្រកួតពុំពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល, ការរិះគន់ មាក់ងាយ ឬនយោបាយ
ច. រូបភាពប្រកួតនឹងត្រូវបានជ្រើសរើស និងបង្ហោះលើគេហទំព័រ facebook, Instagram របស់ Huawei Mobile Cambodia
ឆ. Facebook Like 1=1ពិន្ទុ, Instagram Like 1=3ពិន្ទុ (Like ក្លែងក្លាយនឹងដកចេញ)
ជ. ក្រុមហ៊ុនហ៊ួវៃសូមរក្សាសិទ្ធិក្នុងការកែប្រែនានា

សម្រាប់ព័ត៌មាន លម្អិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 069 732 323

សម្រាប់រូបភាពបេក្ខជន និងបេក្ខនារី ដែលទទួលបាន Likes ច្រើនជាងគេបំផុត គឺជាម្ចាស់ជ័យលាភី លេខ១ ដែលនឹងទទួលបាន កំពូលស្មាតហ្វូន Huawei P9 Plus‬ មួយគ្រឿង ហើយសម្រាប់ជ័យលាភី លេខ២ នឹងទទួលបាន កំពូលស្មាតហ្វូន Huawei P9។

លោក Jason ជានាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “កម្មវិធីនេះរៀបចំឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានជួយគាំទ្រ នូវផលិតផលស្មាតហ្វូនស៊េរី ចុងក្រោយរបស់ Huawei គឹ P9 និង P9 Plus ដែលកំពុងអង្រួន ទីផ្សារស្មាតហ្វូនលើពិភពលោក ក៏ដូចជាកម្ពុជាផ្ទាល់ ហើយក៏បង្ហាញពី សមត្ថភាពកាមេរ៉ាភ្លោះដែលល្អឯក ពិបាកនឹងរកគូប្រដូចបាននៅក្នុង ចំណោមស្មាតហ្វូនដទៃទៀត។

លោក Jason បន្ថែម “សម្រាប់អ្នកមានបំណងចង់ ចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតថតរូបរបស់យើងខ្ញុំ ប៉ុន្តែពុំទាន់មាន Huawei P9 និង P9 Plus ក្នុងដៃនៅឡើយ អាចអញ្ជើញទៅកាន់សាខា ដែលមានស្លាកសញ្ញា Huawei រួចជាវនូវ Huawei P9 និង P9 Plus ក្នុងតម្លៃពិសេស នឹងមានឱកាសឈ្នះរង្វាន់ធំទៀតផង។ សូមកុំឲ្យ ឱកាសដ៏ល្អនេះកន្លងផុតទៅ”។

គួររំលឹកថា Huawei P9 និង P9 Plus គឺជាស្មាតហ្វូន ដែលមានសមត្ថភាពអាចផ្លាស់ប្តូរនូវអ្វី ដែលអ្នកសម្លឹង​ ទៅកាន់ពិភពលោកទាំងមូលបាន។ ចាប់ផ្តើមពី ការរចនាតាំងពីខាងក្រៅ រហូតដល់សម្ភារៈផ្គុំខាងក្នុង គឺសុទ្ធសឹងតែចេញ ពីលោហៈធាតុដែលប្រណីត រក្សាបាននូវគុណភាព ដែលរឹតតែអស្ចារ្យ គួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹងតែជាអ្នកមានឯកទេស និងមានជំនាញ លំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត ដែលជាហេតុ ធ្វើអោយរូបរាងនៃកំពូលស្មាតហ្វូតមួយនេះ មានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិសម សម្រាប់មនុស្សជំនាន់ថ្មី។ កាមេរ៉ារបស់ P9 និង P9 Plus នឹងធ្វើអោយអ្នកផ្លាស់ប្តូរទស្សនៈ ដែលគិតថាកាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជាកាមេរ៉ាអាជីពបាន ពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះ Leica ដែលពិភពលោកទទួលស្គាល់ ថាជាកាមេរ៉ាអាជីពដែលមានអាយុកាលដល់ទៅ 102 ឆ្នាំគិតមកដល់បច្ចុប្បន្ន។

សូមស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពី Huawei P9 និង P9 Plus តាមរយៈគេហទំព័រផ្លូវការរបស់ GSMARENA: www.gsmarena.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]