តារាចម្រៀង ស្រីស្អាតរូបស្រស់ ដែលនិយមតុបតែងខ្លួនបែបស្តាយយុវវ័យ កញ្ញា លីលី នឹងចូលរួមជា ភ្ញៀវកិត្តិយសក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រនេះ។

ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស និងបកស្រាយពីការងារសិល្បៈ ផងដែរ។

នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១២នេះ នឹងមានវត្តមាន សមាជិកក្នុងក្រុម Highclass កញ្ញា លីលី និងជាតារាចម្រៀងមួយរូប ដែលមានភាពលេចធ្លោមិនចាញ់ តារាចម្រៀងរួមក្រុម ចូលរួមបកស្រាយ ទាក់ទងទៅនឹងជីវប្រវត្តិពិតរបស់នាង មុនចូលសិល្បៈ និងការរីកចម្រើនក្នុងអាជីពសិល្បៈរបស់នាង នាពេលបច្ចុប្បន្ន ។

ប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរពីព័ត៌មានផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាជជែកកម្សាន្ត ជាមួយនាង ដោយប្រិយមិត្តគ្រាន់តែទូរស័ព្ទមក តាមប្រព័ន្ធទូរស័ព្ទ ចំនួន4ខ្សែ គឺមានលេខ ៖ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។

សូមជម្រាបផងដែរថា កញ្ញា លីលី បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ តាំងពីអំឡុងឆ្នាំ២០១០ ហើយក្រោយមកនាងក៏បានក្លាយខ្លួន ជាតារាចម្រៀងប្រចាំផលិតកម្ម ក្លាស៊ិក និងជាសមាជិកក្នុងក្រុម Highclass ហើយនាងក៏មានបទចម្រៀងជាច្រើនបានចេញលក់រួចហើយ។ នៅក្នុងនោះមានទាំងបទចម្រៀង រួមក្រុម និងបទចម្រៀងទោល ហើយក្រៅពីការងារសិល្បៈនាង ក៏ជានិស្សិតឆ្នាំទី១ ផ្នែកទីផ្សារនៅសកលវិទ្យាល័យ PPIU ថែមទៀតផង។

មិនតែប៉ុណ្ណោះប្រិយមិត្តអាចបើកស្តាប់ កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ Looking TODAY គ្រាន់តែប្រិយមិត្តចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]