ភ្នំពេញ៖ សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមាន ការប៉ះពាល់យ៉ាងខ្លាំង ទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុស្សគ្រប់រូប ដោយសារតែកំដៅផែនដី មានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើអោយពួកគាត់ បានស្វែងរកនូវផលិតផល​ បង្កើនភាពត្រជាក់ដើម្បីជាជំនួយសេចក្តីសុខរបស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុន LG Electronics តាមរយៈក្រុមហ៊ុន GGear ដែលជាអ្នកចែកចាយផ្តាច់ មុខផលិតផល LG ប្រចាំនៅប្រទេសកម្ពុជា បានណែនាំនូវម៉ាស៊ីនត្រជាក់ប្រភេទ LG Smart Inverter ស៊េរីថ្មី ដែលត្រូវបានបំពាក់មកជាមួយនូវ ជាបច្ចេកវិទ្យា Dual Inverter ដំបូងគេបង្អស់ដែលមាន ប្រព័ន្ធគ្រប់គ្រង់ថាមពលសន្សំសំចៃអគ្គីសនី ទេ្វរដង រហូតទៅដល់ 70% កាន់តែឆ្លាតវៃ ហើយមិនត្រឹមតែជួយសន្សំសំចៃតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវផាសុកភាព ដល់អ្នកប្រើប្រាស់ ថែមទៀតផង បូករួមជាមួយ ការរចនា រូបរាងស្អាតជាងមុន និងជា បច្ចេកវិទ្យា ចុងក្រោយ ដែលផ្ដល់ភាពត្រជាក់យ៉ាងឆាប់រហ័ស កាត់បន្ថយសំលេងរំខាន ផ្ដល់សំណើមដល់សែ្បកយ៉ាងមានប្រសិទិ្ធភាព និង មាន តម្រងការពារបាក់តេរី ( Anti-Bacteria Air Filter ) ។

បន្ថែមពីលើនេះ ម៉ាស៊ីនត្រជាក់ LG Smart Inverter ស៊េរីថ្មី ដែលត្រូវបានបំពាក់មកជាមួយ Dual Inverter នេះ ក៏បានបំពាក់នូវបច្ចេកវិទ្យា Skin Care ដែលមានអនុភាពខ្ពស់ក្នុងការបង្កើននូវសំណើមដល់ស្បែក, មុខងារ Fresh & Dry ដែលអាចកំចាត់សំណើមនៅក្នុងបន្ទប់បាន ។ សូមជំរាបថា ថ្វីត្បិតតែខែនេះ ជាខែភ្លៀង ក៏ប៉ុន្តែពេលខ្លះ អាកាសធាតុក្តៅហប់អួរអាប់ នៅតែជាបញ្ហាចម្បង ដែលធ្វើឲ្យលោកអ្នកមានការធុញទ្រាន់ និងពិបាកនៅក្នុង ការសម្រាកស្រួលផងដែរ បន្ទាប់ពីការងារហត់នឿយពេញមួយថ្ងៃ។ ដូច្នេះ គួតែជ្រើសរើសប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG Smart Inverter ប្រភេទ Dual Inverter ស៊េរីថ្មីនេះ ពិតជាមិនខកបំណងឡើយ ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 023 888 199 / 023 222 699 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]