ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្លិបភ្នំពេញក្រោន បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដានេះ ក្លិបនឹងធ្វើការ ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីកម្ដៅសាច់ដុំ ខណៈក្រុមគោព្រៃកម្ពុជានេះ ត្រូវត្រៀមប្រកួត មិត្ត ភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំកីឡាករហ្វឹកហាត់នៅថ្ងៃស្អែក ក្រោមការដឹកនាំរបស់ គ្រូបង្វឹកជន ជាតិកូរ៉េលោក Lee Tae Hoon ដោយមានសមាជិក ២៤នាក់ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅលើ ទឹក ដីរបស់ខ្លួន មុននឹងបន្ដប្រកួតមិត្តភាពជាមួយក្រុមហុងកុង នៅខែកញ្ញា ឆ្នាំ២០១៦នេះ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ព័ត៌មានមួយផ្សេងទៀតផងដែរ ចាន់ វឌ្ឍនាកា សរសេរបង្ហោះលើ Facebook ថា «បើខ្ញុំនិយាយមានមនុស្សប៉ុន្មាននាក់ជឿថា ក្មេងម្នាក់នេះត្រូវជាប្អូនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលដឹងទើបថ្ងៃយាយខ្ញុំខូច ទើបបានជួបចាស់ៗ ទើបគាត់និយាយថាម្នាក់ពាក់លេខ ១០ហាហា ស៊ូស៊ូណាអាប្អូន ថ្ងៃនេះបងទំនេហើយ ចាំបងទៅគាំទ្រ» ។ 

ប្អូនប្រុស ដែលត្រូវបានខ្សែប្រយុទ្ធឆ្នើមនៃក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា អះអាងជាប្អូនប្រុសរបស់ខ្លួននោះ គឺមានឈ្មោះ សាន្ដ គីមហេង ដែលគេកំពុងលេងក្នុងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា(U-16) និងកំពុងជួយមិត្តរួមក្រុម នៅក្នុងការធ្វើជាម្ចាស់ផ្ទពានរង្វាន់ AFF U-16 Championship 2016 ផងដែរ ។ ប៉ុន្ដែកីឡាករ ចាន់ វឌ្ឍនាកា មិនបានបញ្ជាក់ថា សាន្ដ គីមហេង គឺជាប្អូនប្រុសបង្កើត ឬប្អូនជីដូនមួយ ឬក៏ប្អូនសាច់ឈាមខាងឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា