(ភ្នំពេញ)៖ បទថ្មីរបស់ផលិតកម្ម ថោន បកស្រាយដោយ លោក សុគន្ធ ថេរ៉ាយុ និង​កញ្ញា ស៊ីរីកា ក្រោមចំណងជើងថា «ស្រឡាញ់អូនលើសហើយ» និង«ស្រឡាញ់បងលើសហើយ» កំពុងតែមានការគាំទ្រ​ខ្លាំង ​ពីអ្នកទស្សនា ខណៈបទនេះមានអត្ថន័យ ជ្រៀលជ្រៅសម្រាប់ មិត្តយុវវ័យសម័យថ្មី។

ត្រកូល «លើសហើយ» ទាំង២នេះ ត្រូវបានដាក់បង្ហាញ​ នៅក្នុងប្រព័ន្ធទំនាក់ទំនង Facebook មិនដល់មួយថ្ងៃផង (14 Hours) មានអ្នកគាំទ្រចុច Like ដល់ទៅជិត ១ម៉ឺន និង Share ជាង ១ម៉ឺននាក់។ លើសពីនោះ​ក៏មានអ្នក Comment ជាច្រើន។ អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ មានអ្នកទស្សនាបង្ហាញ​​ ពីការកោតសរសើរ​ ចំពោះអ្នកដឹកនាំសម្តែងផងដែរ ដែលទាំងនេះឆ្លុះបញ្ចាំង ពី​ការគាំទ្រ របស់មហាជន។

អ្នកគាំទ្រម្នាក់បានលើកឡើងថា រូបគាត់ពិតជាមានការកោតសសើរ ដល់ផលិតកម្ម ថោន ដែលបាននិពន្ធបទចម្រៀងនេះឡើង ដែលមានអត្ថន័យជ្រាលជ្រៅ និងគួរជាទីចាប់អារម្មណ៍ ហើយអ្នកគាំទ្រ ក៏បានលើកទឹកចិត្តឲ្យអ្នកនិពន្ធ បទចម្រៀងគួរតែ​និពន្ធបទ Original Song ព្រោះ​ជាការល្អសម្រាប់ អ្នកទស្សនា និងគេចផុតពីការរិះគន់ ដែលតែងតែកើតមាន នាពេលកន្លងមក។

អ្នកគាំទ្របានសរសេរថា «សុំសរសើរដល់​ថោន ដែលរួមគ្នាខិតខំបង្កើត MV នេះឡើង ចង់ប្រាប់ថា សាច់រឿងធ្វើ ឲ្យខ្ញុំជក់ចិត្ត ជាពិសេសត្រង់សរសេរ Status តែម្តង តែលើកក្រោយ​ខ្ញុំសុំម្យ៉ាង គឺ​ទំនុកភ្លេង Original»

សូមរំឭកថា ផលិតកម្ម ថោន កន្លងមកក៏បានធ្លាប់ចេញ នូវបទចម្រៀង ដែលជាលក្ខណៈ Original Song ដល់ទៅ ២៥៦បទផងដែរ ដែលជាការនិពន្ធដោយស្នាដៃ អ្នកនិពន្ធរបស់ផលិតកម្មផ្ទាល់ ហើយផលិតកម្ម​កំពុងតែផលិតបទចម្រៀង​លក្ខណៈ Original Song បន្ថែមទៀត​ ជាច្រើន ដើម្បីឈានទៅរកការលុបបំបាត់ ការចម្លងបទច្រៀងពី បរទេស ឲ្យបានអស់ទាំងស្រុង ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ថោន បានបង្ហាញ​តារាង​​បញ្ជី​​ឈ្មោះ​បទ​ «Original Song» ចំនួន​២៦៥​បទ ដើម្បី​បន្សាប​ការ​រិះគន់ ចម្លង​​បទ​​ពី​​បរទេស​ គួររំលឹកផងដែរថា ខណៈដែលមួយរយៈ​ពេលចុងក្រោយនេះ តែងតែមានការរិះ​គន់ខ្លាំងៗ លើការជ្រើសនិពន្ធបទចម្រៀង ចម្លងពីបរទេស ពិសេ​សគឺការរិះគន់លើតារាចម្រៀង និងអ្នកនិពន្ធរបស់ផលិ​តកម្ម​ ថោ​ន លោក ងួន សុបិន និង​តារាចម្រៀង កែវ វាសនា បន្ទាប់ពីចេញបទ «ស៊ីបានចេញតែស៊ីទៅ» ​លក់នៅលើទីផ្សា​រកាលពីពេលថ្មីៗកន្លងទៅ។ ខាង​ភាគីផលិតកម្ម ថោន ថ្មីៗនេះ បានបញ្ចេញ​ប​ញ្ចីឈ្មោះ ស្នាដៃនៃការនិពន្ធបទចម្រៀង Original Song ចំនួន២៦៥បទ ដើម្បីបង្ហាញប្រា​ប់ឲ្យ​មហាជន បានដឹងជាសាធារណៈថា ផលិតកម្ម ថោន លែងចម្លងបទពីបរទេស​ទៀតហើយ និងក្នុងន័យបន្សាបការរិះគន់ទាំងឡាយ ដែលតែងជះកំហឹង ចំពោះបទចម្លងពីបរទេស។

ភ្ជាប់ជាមួយគ្នានឹងការបង្ហោះ តារាងបញ្ជីឈ្មោះ​​នៃបទចម្រៀង Original Song ទាំង២៦៥បទ​នេះ​ ខាង​ក្រុ​​មហ៊ុន​ផលិតម្ម​ ថោន ក៏បានបញ្ជាក់ថា «តើអ្នកដឹងទេ? បទខាងក្រោម ដែលអ្នកធ្លាប់ស្ដាប់ក​ន្លងមកនេះ គឺជាបទ Original Song!»។ តាមរយៈការបង្ហោះ​តារាបទចម្រៀង Original S​ong ចំ​នួន២៦៥បទនេះ ក៏មានទស្សនិក​ជាច្រើន បានផ្តល់ការគាំទ្រ និងជម្រុញលើកទឹកចិ​ត្ត​ ឲ្យប​ន្តជ្រើ​សយកការនិពន្ធ បទចម្រៀង Original Song ឲ្យបានកាន់តែច្រើន ជាងនេះបន្ថែមទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា