គ្រោះថ្នាក់មួយ ដែលបង្កឡើងបុរសម្នាក់ បើករថយន្តរបស់ខ្លួន ក្នុងបំណងចូលផ្ទះ តែមិនទាន់ បាន ចូលផង ស្រាប់តែរយ៉ែថយក្រោយ ក៏ជ្រុលបុកបង្កាន់ដែក ពេញទំហឹងបាក់អស់៥កំណាត់ ហើយរថយន្តធ្លាក់ ពាក់កណ្តាលខ្លួន ចូលទៅមាត់ប្រឡាយ សំណាងល្អបានបង្កាន់ដែក ទ្រកុំអីរថយន្តនោះត្រូវបានងួត ទឹកស្អុយ កាលពីវេលាម៉ោង២០ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១២ នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវលេខ១០៥ សង្កាត់បឹង កេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលនៅកន្លែងកើតហេតុ នោះបាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចឲ្យ ដឹងថាមុនពេលកកើតហេតុ នោះគេបានឃើញបុរសម្នាក់វ័យជាង២០ឆ្នាំ បានដើរឡើង លើករថយន្តមួយគ្រឿង ម៉ាកហាយឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-1697 ដើម្បីបើកចូលផ្ទះ ប៉ុន្តែខណៈដែលបុរស នោះឡើងដល់ក្នុងរថយន្ត គេបានដាក់ លេខរយ៉ែថយក្រោយ ដើម្បីក្បាលរថយន្តចូល ទៅផ្ទះឲ្យបានស្រួល ប៉ុន្តែមិនស្រួល បានជាជ្រុលល្បឿន ថយ ក្រោយពន្លះបង្កាន់ដែកបាក់អស់៥កំណាត់ ថែមទាំងធ្លាក់រថយន្តពាក់ កណ្តាលខ្លួន ធ្វើឲ្យម្ចាស់រថយន្តភ័យតកស្លុក យ៉ាងខ្លាំងព្រោះខ្លាចរថយន្តធា្លក់ចូលប្រឡាយទឹកស្អុយ តែវាក៏សំណាងល្អដែលដោយរថយន្តបានទើរនៅលើ បង្កាន់ដែក។

បន្ទាប់ពីកើតហេតុនោះនគរបាលចរាចរណ៍ខណ្ឌចំការមនបានចុះមកកន្លែងកើតហេតុនិងបានសហការ ជាមួយនគរបាល ក្រុងស្ទូចយករថយន្តបង្កហេតុនេះទៅរក្សាទុកនៅការិយាល័យចារាចរណ៍ជើងគោករាជធានី ភ្នំពេញដើម្បីដោះស្រាយនាពេលក្រោយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]