ត្រកួនភាគច្រើន ដុះនៅតាមទីវាលភក់  ល្បាប់  ឬស្រះ  ប្រឡាយ  ស្ទឹង  បឹងបួរនានា។ ត្រកួនទឹក ត្រូវបានគេស្គាល់ថា ជារបបអាហារមួយប្រភេទ  ដែលមានគុណភាពល្អពីធម្មជាតិពិតៗ។

អ្នកដឹងទេក្នុងត្រកួន ១០០ក្រាម ផ្តល់កាឡូរី ២២គីឡូក្រាម ដែលប្រកបទៅដោយ ថាមពល  និងជាតិសរសៃ  រីឯវីតាមីន និងសារធាតុរ៉ែផ្សេងទៀត មានច្រើនដែរដូចជា វីតាមីន A វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B3 កាល់ស្យូម ផូស្វ័រ ជាតិដែក។ 

មិនតែប៉ុណ្ណោះវាមានជាតិកាល់ស្យូម  និងសារធាតុ Beta-carotene ដែលជួយ ចិញ្ចឹមកែវភ្នែកបានយ៉ាងល្អ  ប្រសិនបើបានបរិភោគវាទាំងឆៅផងដែរ។ 

មនុស្សដែលមានសម្ពាធឈាមទាប គួរចៀសវាងបរិភោគត្រកួន  ព្រោះត្រកួនវាជួយបន្ថយសម្ពាធឈាមស្រាប់ទៅហើយ  បើអ្នកបរិភោគវាថែមទៀត នឹងនាំឲ្យសម្ពាធឈាមធ្លាក់ចុះកាន់តែទាប​ ដែលអាចបណ្តាលឱ្យមានការឈឺចាប់កាន់តែច្រើននិងញឹកញាប់។

ទោះបីជាយ៉ាងនេះក្តី ត្រកួនទាំងដើម ទាំងស្លឹក និងទាំងឫស​ បានផ្តល់អត្ថប្រយោជន៍ ដល់ទៅ​ ៤៥យ៉ាងឯណោះ សម្រាប់សុខភាពយើង ដែលមានដូចខាងក្រោម

១.ជួយរក្សាឱ្យស្បែកទន់រលោងមានជាតិសំណើមបានយូរ។

២.ប្រឆាំងភាពចាស់ជរានិងពន្យាអាយុ។

៣.ជួយទប់ស្កាត់និងកាត់បន្ថយអត្រានៃការកើតជម្ងឺមហារីក។

៤.ព្យាបាលភ្នែកភ្នែកក្រហមនិងអាការរមាស់ផ្នែកជាញឹកញាប់។

៥.ជួយបំពេញជីវជាតិដែលបានបាត់បង់។

៦.ផលប្រយោជន៍នៃត្រកួនស្រស់អាចប្រើជាថ្នាំត្រជាក់បំបាត់អាការគ្រុណក្តៅ។

៧.បរិភោគត្រកួនស្រស់ជួយចិញ្ចឹមគ្រប់ឈាមបានយ៉ាងល្អ។

៨.ជួយពង្រឹងការចងចាំនិងការសិក្សាឱ្យបានល្អប្រសើរជាងមុន។

៩.ជួយដោះស្រាយបញ្ហាសសៃប្រសាទ។

១០.ជួយបន្ថយអាការបែកញើសច្រើនខ្លាំងពេកដែលបណ្តាលឱ្យរាងកាយខ្សោះជាតិទឹក។

១១.ជួយកាត់បន្ថយកម្រិតជាតិស្ករលើសក្នុងឈាម។

១២.ការពារជំងឺទឹកនោមផ្អែម។

១៣. អាចជួយបន្ថយឈឺក្បាលនិងអស់កម្លាំង។

១៤.ត្រកួនស្រស់ជួយរក្សាឆ្អឹងនិងធ្មេញឱ្យរឹងមាំល្អ។

១៥.អាចជួយបន្ថយការហើមអញ្ចាញធ្មេញ។

១៦.ជួយព្យាបាលដំបៅក្នុងមាត់ ដោយជារៀងរាល់ព្រឹកគួរយកត្រកួនស្រស់លាយ ជាមួយអំបិលហើយបៀមនៅក្នុងមាត់ប្រហែល២នាទីនិង២ដងក្នុងមួយថ្ងៃ។

១៧.បំបាត់អាការឈឺធ្មេញ ដោយយកត្រកួនស្រស់មកលាយជាមួយទឹកខ្មេះ១២០ ក្រាមមកខ្ពុរមាត់ជាប្រចាំ។

១៨.បំបាត់អាការក្អករ៉ាំរ៉ៃ(ឫសត្រកួន)។

១៩.កាត់បន្ថយអាការឈាមច្រមុះខុសធម្មតា ដោយយកត្រកួនមកដាំទឹកលាយស្ករស បន្តិច ដើម្បីញ៉ាំដូចជាភេសជ្ជៈក្តៅៗ។

២០.ដោះស្រាយជំងឺហឺត។

២១.ការពារជម្ងឺក្រពះគ្រប់ប្រភេទ។

២២.ជួយការពារដំបៅក្រពះពីផលប៉ះពាល់នៃថ្នាំអាស្ពីរីន។

២៣.ការពារការទល់លាមក។

២៤.កាពារការបាត់បង់ជាតិទឹកដោយសារការរាករូស។

២៥.ជួយសម្អាតកាកសំណល់ដែលបន្សល់ទុកនៅក្នុងពោះវៀន។

២៦.ត្រកួនចិនគឺអាចជួយក្នុងការបត់ជើងតូចបានស្រួល និងកែបញ្ហាទឹកនោមមាន ពណ៌លឿងខ្លាំង។

២៧.អាចជួយបន្ថយការបត់ជើងតូចចេញឈាម ដោយប្រើទឹកត្រកួនលាយ ជាមួយទឹកឃ្មុំ។

២៨.ដោះស្រាយជម្ងឺភ្នែកឡើកបាយដោយប្រើទឹកលាយជាមួយទឹកឃ្មុំដូចគ្នា។

២៩.ដោះស្រាយឬសដូងបាត ជាមួយនឹងការប្រើត្រកួនស្រស់១គីឡូក្រាម/១លីត្រ ដាំឱ្យពុះ ហើយបន្ទាប់មកស្រង់កាកចោលដាក់ស្ករស១២០ក្រាម រម្ងាស់រហូត នៅសល់៩0ក្រាមទើបពិសារ២ដងក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលល្ងាច។

៣០.ទប់ស្កាត់ការហូរទឹករំអិលចេញពីទ្វារមាសរបស់ស្ត្រី។

៣១.ជួយក្នុងការបន្សាបថ្នាំពុលចេញពីរាងកាយ។

៣២.ត្រកួនអនុញ្ញាតឱ្យអ្នកមានចំណង់អាហារទ្វេរឡើង។

៣៣.ជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី។

៣៤.ជួយបំបាត់មុខជាំមានមុនគ្រប់ប្រភេទ។

៣៥.ជួយព្យាបាលការកើតស្រែង។

៣៦.ជួយបំបាត់សារធាតុពិសដែលកើតមកពីសត្វល្អិតទិចឬខាំ។

៣៧.បំបាត់ស្នាមជាំខ្មៅ ឬមេរោគនៅលើមុខរបួស ដោយយកត្រកួនទៅដាំជាមួយ ទឹកឱ្យឆ្អិនហើយទុកឱ្យវាក្តៅអ៊ុនៗដើម្បីលាងមុខរបួសម្តងក្នុងមួយថ្ងៃ។

៣៨.ជួយបំបាត់ពិសរបស់សត្វក្អែប ដោយយកត្រកួនស្រស់លាយជាមួយអំបិល បន្ទាប់មកបិតនៅត្រង់កន្លែងដែលសត្វក្អែបខាំជាការស្រេច។

៣៩.ព្យាបាលការរលាកការឈឺចាប់ដែលបង្កមកពីអាការហើមផ្សេងៗ។

៤០.ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។

៤១.ជួយកាត់បន្ថយការប៉ះពាល់នឹងសារធាតុពុលនៅក្នុងបន្លែផ្លែឈើផ្សេងៗ។

៤២.អាចប្រើជាចំណីសត្វបាន ដូចជាសម្រាប់ជ្រូក មាន់ ទា ត្រីជាដើម (មនុស្សភាគ ច្រើនមានការយល់ច្រឡំថាទន្សាយចូលចិត្តស៊ីត្រកួន ប៉ុន្តែការពិតគឺវាមិនទាំងអស់ នោះទេ ដោយសារតែវាអាចបង្កឱ្យមានជំងឺរាគរូស លើកលែងតែទន្សាយដែលធំៗ ប្រសិនបើអ្នកមិនចង់ឱ្យវាមានជម្ងឺញឹកញាប់ទេ សូមឱ្យវាស៊ីតែបន្តិចបន្តួចបានហើយ)។

៤៣.អាចយកមកចម្អិនធ្វើជាអាហារបានជាច្រើនមុខដូចជា ឆា ស្លម្ជូរ ប្រើជាអន្លក់ ឬដាក់ក្នុងស៊ុបនានាបានយ៉ាងឆ្ងាញ់ពិសារ។

៤៤.ងាយស្រួលដាំដុះដោយមិនចាំបាច់ចំណាយថវិការ ពេលវេលា និងការថែទាំ ច្រើន។

៤៥.អត្ថប្រយោជន៍ចុងក្រោយនោះគឺគ្រាប់វាអាចយកទៅផលិតធ្វើជាម្សៅត្រកួនប្រើ សម្រាប់បំពេញតម្រូវការចាំបាច់នានាជាដើម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]