ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ស្រាបៀរលីអូ បានរៀបចំសន្និសីទកាសែតមួយ ស្តីពីការពីការឧបត្ថម្ភរបស់ខ្លួន ទៅលើកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” រដូវកាលទី៤ ដែលបានរៀបចំធ្វើឡើង នៅស្ទូឌីយោទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្លែងក្នុងសន្និសីទកាសែត លោក ព្រាប សុវណ្ណ ដែលជាអ្នកតំណាងស្រាបៀរលីអូ បានណែនាំកំពូលអ្នកប្រដាល់ចំនួនប្រាំបីរូប ដែលនឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះរួមមាន៖

១. ម៉ឺន ដា

២. ញ៉ៃ សិទ្ធ

៣. ធន់ ចាន់តាក់

៤. ហេង វាសនា

៥. ថន វាសនា

៦. រឿន សារ័ត្ន

៧. ម៉ន ព្រហ្មម៉ាញ 

៨. ឯម សាវឿន ។

រូបភាពលោក៖ ព្រាប សុវណ្ណ តំណាងស្រាបៀរលីអូ

ជា​មួយគ្នានេះដែរ ការឧបត្ថម្ភនេះបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡាករ កម្ពុជា បន្ទាប់ពីបានបញ្ចប់កម្មវិធីជើងឯកបាល់ទះ LEO Cup National Volleyball 2016។

លោក ព្រាប សុវណ្ណ បានឲ្យដឹងថា «មិនថាតែកីឡាករបាល់ទះក្នុងកម្មវិធី LEO Cup National Volleyball 2016 ឬកីឡាករប្រដាល់ ក្នុងកម្មវិធីកំពូលអ្នក ប្រដាល់ស្រាបៀរលីអូនោះទេ យើងជឿជាក់ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការ តស៊ូ និងពូកែ ទាំងការប្រកួតថ្នាក់ជាតិ និងលើឆាកអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍ទាំងអស់នេះ បាននាំមកនូវការជួបជុំ កម្សាន្តសប្បាយក្នុងរង្វង់ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងមិត្តភក្តិថ្មីៗ»

លោកបន្តទៀតថា «កីឡានាំមកនូវការបង្រួបបង្រួមជាតិ និងភាពសប្បាយរីករាយក្នុងការ ទស្សនាកម្មវិធីកីឡា ដ៏អស្ចារ្យដូចជាកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” គឺថា ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល។ កំពូលអ្នកប្រដាល់ ដែលអ្នកចូលចិត្តអាច នឹងចាញ់នៅដំបូងទី តែគាត់ប្រហែលជាអាចវាយបក យកជ័យជំនះនៅទីបញ្ចប់។ នេះជាមូលហេតុដែលមនុស្សគ្រប់គ្នា ចូលចិត្តមើលកម្មវិធីកីឡា។ ហើយស្រាបៀរលីអូ នឹងនៅទីនោះ ដើម្បីចូលរួមជាមួយ អ្នកទាំងអស់គ្នាអបអរ រាល់ជ័យជំនះ ហើយយើងនឹង នៅទីនេះ ដើម្បីលើកទឹកចិត្តកីឡាករ ទោះបីជាគាត់បរាជ័យក៏ដោយ»

គូសបញ្ជាក់ដែរថា ការប្រកួតវគ្គដំបូងនៃកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកក្កដា នាសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ហើយការប្រកួតបន្ទាប់នឹង មានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ ជាពិសេសក៏មានការប្រកួតប្រដាល់អន្តរជាតិចំនួនពីរគូ ជារៀងរាល់ខែផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រហ្មម៉ាញ