បុរសម្នាក់ឈ្មោះ ង៉ែត ចិន អាយុជាង ៥០ឆ្នាំ ស្រុកកំណើត នៅភូមិស្វាយធំ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្ដតាកែវ ហើយបច្ចុប្បន្ន រស់នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្ដកោះកុង បានដួលនៅក្នុងបន្ទប់ទឹក នៃផ្ទះសំណាក់ដែលខ្លួនជួល ឈ្មោះផ្ទះសំណាក់រំដួល ស្ថិតនៅ ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ដោយមិនទាន់ដឹងមូលហេតុ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលមកខេត្ដក្រចេះ ហើយជួលផ្ទះសំណាក់ខាងលើសម្រាក ស្រាប់តែដួលនៅក្នុងបន្ទប់ទឹកស្លាប់ តែម្ដង ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វីទេ បើទោះបីប្រភពព័ត៌មានខ្លះអះអាងថា អាចបណ្ដាលមកពីខ្យល់គរ ឬលើសឈាម ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកោសល្យវិច័យ លើសពជនរងគ្រោះ ហើយទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកធ្វើបុណ្យតាម ប្រពៃណី 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]