(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ ជិតមកដល់ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញ ជាសាធារណៈ កាលបរិច្ឆទ និង តារាងវិញ្ញាសារ ប្រឡងបាក់ឌុប នៅខែក្រោយ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និង ថ្នាក់វិទ្យាសាស្រ្ត។

គួរបញ្ជាក់ថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ២០១៥-២០១៦ នឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦។

ខាងក្រោមនេះ គឺជាតារាងប្រព្រឹត្តទៅ នៃវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២២ សីហា ២០១៦ ទាំង ថ្នាក់វិទ្យាសាស្ត្រសង្គម និង ថ្នាក់វិទ្យាសាស្រ្ត៖

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃ២២ ខែសីហា មានបេក្ខជនជាង ៩ម៉ឺននាក់ គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ជាមួយបេក្ខជនប្រមាណ ៩៣,៧៥២នាក់។ នេះបើតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែកក្ក ដា ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងបានឲ្យដឹងថា បាក់ឌុបឆ្នាំនេះ មាន ១៥៧មណ្ឌល ចែកចេញជា ៣,៧៨១បន្ទប់។ ទាំងចំនួនបេក្ខជន និងមណ្ឌលប្រឡងនៅឆ្នាំនេះ មានការកើនឡើងច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។

បើតាមការបញ្ជាក់របស់ក្រសួងមណ្ឌលប្រឡងនៅឆ្នាំនេះ កើនឡើងប្រមាណ ៣០មណ្ឌល បើធៀបឆ្នាំ២០១៥។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឲ្យដឹងថា ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់ប្រឡងនៅខេត្តផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន ធ្លាប់បានឲ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងបន្តរឹតបន្តឹងវិន័យ ដូចការប្រឡងក្នុងឆ្នាំ២០១៥ ដដែល ដោយសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួម សង្កេតការណ៍ផងដែរ។ លោករដ្ឋមន្រ្តីថា ការប្រឡងនៅតែឈរលើជំហរ បន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច គោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]