យុវជនម្នាក់អាយុជិត ២០ឆ្នាំ មិនទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានរថយន្ដមួយគ្រឿងបុក និងកិនបែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១២នេះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះអាយុជិត ២០ឆ្នាំ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ  1F-2290 ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងជាមកពីមូលហេតុអ្វី ក៏ត្រូវរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បុក និងកិនបែកក្បាលខ្ទេចស្លាប់ភ្លាមៗតែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងតាមស្រាវ ជ្រាវ ស្វែងរករថយន្ដបង្កហេតុ ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]