ភ្នំពេញ៖ តារាចម្រៀងសំឡេងផ្អែមស្រទន់ កញ្ញា មាស សុខសោភា នៅពេលថ្មីៗនេះបានបង្ហាញ រូបថតជាច្រើនសន្លឹក បង្ហាញភាពស្និទ្ធស្នាល ល្អូកល្អើន ជាមួយតារាចម្រៀង លោក ហ្សូណូ ដែលមើលទៅប្រៀប ដូចជាគូស្នេហ៍ថ្មោងថ្មី ។

រូបថតជាច្រើនសន្លឹក ត្រូវបានតារាចម្រៀង ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន បង្ហាញពីភាពសិចស៊ីកៀកកើយ ជាមួយតារាចម្រៀង លោក ហ្សូណូ ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី និងបានបង្ហាញការស្លៀកពាក់ បញ្ចេញរាងសិចស៊ី បង្អួតសម្រស់នៅមាត់សមុទ្រ ។

ចង់ដឹងថាតារាស្រីរូបនេះ បង្ហួតរាងសិចស៊ីកម្រិតណា ហើយមានភាពល្អូកល្អើន ជាមួយបុរសសង្ហារ លោក ហ្សូណូ យ៉ាងណា សូមទៅទស្សនា ជាមួយ Looking TODAY ទាំងអស់គ្នា ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនីចាស់វស្សា ដែលនៅតែរក្សា សម្រស់នៅផូរផង់ អ្នកនាង យុគ ចិន្តា នៅពេលថ្មីៗនេះ បានដឹកដៃតារាចម្រៀង បុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ។

រូបថតជាច្រើនសន្លឹក ត្រូវបានពិធីការិនី អ្នកនាង យុគ ចិន្តា បង្ហោះព្រោងព្រាតនៅលើ Facebook របស់ខ្លួន ដោយមានភ្ជាប់មក ជាមួយសារខ្លីថា « ឡានថ្មីរូបរាងសង្ហារ របស់តារាចំរៀង ហ្សូណូ អនុស្សាវរីយ៍អង្គរទឹកដី ដ៏បរវនៃយើងគ្រប់ប្រាណ! ត្រឡប់មកទស្ស វត្ដឆ្នាំ១៩៦០ ក្នុងកម្មវិធី CTN21 ឆាប់ៗនេះ ជួបជាមួយនាងខ្ញុំ និងវត្តមានតារាចំរៀង ហ្សូណូ នាប្រាង្គប្រាសាទដ៏ល្បីល្បាញ នៃទឹកដីខេត្តសៀមរាប»។

បើទោះបីជាពិធីការិនី អ្នកនាង យុគ ចិន្តា និងលោក ហ្សូណូ មិនមែនជាគូស្នេហ៍ពិតៗក៏ដោយ តែពួកគេទាំងពីរនាក់ បង្ហាញកាយវិការល្អូកល្អើន ជាមួយគ្នាមិនចាញ់ គូស្នេហ៍នោះទេ ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ