អេស្ប៉ាញ៖ ក្រោយពីជ័យជំនះ EURO នៅប្រទេសបារាំងរួចមក កីឡាករកំពូលលំដាប់ពិភពលោក Cristiano Ronaldo ថ្មីៗនេះហាក់បីដូចជា កំពុងតែសោយសុខក្នុងជីវិតដោយបាននាំគ្រួសារមកលំហែកាយនៅកោះ Ibiza ហើយថែមទាំងមានសកម្មភាពសប្បុរសធម៌ បរិច្ចាគទឹកប្រាក់មួយចំនួនជួយជនរងគ្រោះដោយសារជម្ងឺមហារីកទៀតផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះវិញ Ronaldo បានចំនាយលុយរហូតដល់ ១.៧ លានផោន ដែលប្រហាក់ប្រហែលនឹងទឹកប្រាក់ជាង ២ លានដុល្លារអាមេរិក ទិញរថយន្ត Bugatti ស៊េរីទំនើបមួយគ្រឿង ទុកជាការអបអរ ឲ្យខ្លួនឯងផងដែរ ។

កីឡាករ Ronaldo បានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Bugatti Veyron 16.4 Grand Sport ដែលមានតម្លៃរហូតដល់ ជាង ២លានដុល្លារអាមេរិកឯណោះ។ រថយន្ត Bugatti Veyron ដែល Ronaldo ទើបតែទិញនេះ គឺជាប្រភេទរថយន្តស្ព័រគុណភាពខ្ពស់ ផលិតដោយក្រុមហ៊ុន Bugatti ។ រថយន្តនេះ ធ្លាប់ដាក់តាំងបង្ហាញក្នុងកម្មវិធីមួយ នៅប្រទេសបារាំងម្តងដែរ  ប៉ុន្តែថ្មីៗនេះ ត្រូវបានទិញយកដោយកីឡាករ Cristiano Ronaldo ។ រថយន្តស្ព័រពណ៌ខ្មៅដែលរូបគេទិញ មានល្បឿនរហូតដល់ ២៥៥ម៉ាយ ក្នុង១ម៉ោង ( ៤១០គីឡូមែ៉ត្រក្នុង១ម៉ោង) ហើយចំនែកឯស្រទាប់ខាងក្រៅរថយន្តវិញ ផលិតឡើងទាំងស្រុងពីសសៃកាបូន។

សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជារឿងសាមញ្ញរបស់ Ronaldo ប៉ុណ្ណោះ ពីព្រោះកីឡាកររូបនេះ ចូលចិត្តទិញរថយន្តទំនើបៗ និងថ្លៃ ហើយបើសរុបពី រថយន្តរបស់គេវិញ  មានច្រើនសុទ្ធសឹងតែជាម៉ាកល្បីៗ និងថ្លៃៗ ដូចជា Ferrari F430, Phantom Rolls-Royce, Lamborghini Aventador, Maserati GranCabrio និង Bentley Continental GTC ជាដើម -ល-។

ចំពោះការទិញរថយន្តដ៏ថ្លៃមួយគ្រឿងនេះវិញ ប្រភពបានឲ្យដឹងថា គឺជាការអបអរជ័យជំនះរបស់ខ្លួន ដែលបានលើកពាន EURO ក្នុងឆ្នាំ ២០១៦ នេះផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]