មនុស្សស្រីឱ្យតែឈានចូលដល់វ័យជំទង់ តែងតែមានការប្រែប្រួលរាងកាយ និងអវៈ យវៈជាច្រើនផ្នែក ជាពិសេសគឺអវៈអវៈភេទរបស់ខ្លួននេះតែម្តង។ បច្ចុប្បន្នពួកគេកំពុង តែមានការអៀនខ្មាសយ៉ាងខ្លាំង នៅក្នុងការជួបពិគ្រោះយោបល់ ជាមួយនឹងគ្រូពេទ្យ ឬអាណាព្យាបាល។ ជាការពិតណាស់មានក្មេងស្រីរហូតដល់ទៅ ៩២% ឯណោះដែល មានអារម្មណ៍ថាភ័យខ្លាច និងអៀនខ្មាសពេលដែលនិយាយដល់រឿងកេរ្តិ៍ភេទនេះ ហើយ មានតែ ២១% ប៉ុណ្ណោះដែលហ៊ានទៅធ្វើការពិគ្រោះយោបល់ពីបញ្ហានេះជាមួយអ្នកមានជំនាញ  ឬមនុស្សជិតស្និទ្ធរបស់ខ្លួន ទោះបីជាពួកគេភាគច្រើនត្រូវទទួលរងទុក្ខខ្លាំងប៉ុណ្ណាក៏ដោយ។ តទៅនេះកុំបារម្ភទៀតអី! យើងនឹងទៅមើលពីបញ្ហានោះព្រមជាមួយនឹងដំណោះស្រាយទាំងអស់គ្នា៖

១.ក្លិន៖ នារីគ្រប់រូបពិតប្រាកដជាមានក្តីបារម្ភខ្លាំងណាស់ ពីមូលហេតុនៃក្លិនដែលកើត ចេញពីកន្លែងសំខាន់របស់គេ ដែលត្រូវបានបង្កឡើងដោយការរីកលូតលាស់នៃបាក់ តេរី។  ដូច្នេះអ្វីដែលសំខាន់បំផុតនោះ​​គឺការរក្សាវាឱ្យបានស្អាតល្អ។ តើធ្វើដូចម្តេច ដើម្បីថែទាំ និងកម្ចាត់ក្លិនអាក្រក់ទាំងនោះចេញ?  ក្រៅពីការលាងសំអាត ការបរិភោគ ក៏វាជារឿងសំខាន់ណាស់ដែរ ដើម្បីលុបបំបាត់ក្លិនពីត្រង់នេះ។ គួរចៀសវាងអាហារ ដែលមានរសជាតិហឹរ  និងអាហាផ្អាប់ ហើយគួរទទួលទាន  ឬផឹកទឹកដោះគោ និងទឹក យ៉ាអួជំនួសវិញទើបជាការប្រសើរ។  បើសិនជាអាចធ្វើយ៉ាងនេះ បានក្លិនអាក្រក់នឹងត្រូវ បានកាត់បន្ថយ ព្រមទាំងបង្កើននូវភាពស្រស់កាន់តែច្រើនឡើង។

២. អាការៈរមាស់ពេលមករដូវ៖ ក្នុងអំឡុងពេលមករដូវ មាននារីក្មេងៗខ្លះកើតមាន អាការៈរមាស់  និងមានអារម្មណ៍ថាមិនស្រួលសោះនៅក្នុងខ្លួន។ ដំណោះស្រាយជា អាទិភាពដំបូងគេគឺពេលមករដូវ ចូរកុំប្រើសំឡីអនាម័យតែមួយបន្ទះក្នុងមួយថ្ងៃត្រូវ ឧស្សាហ៍ព្យាយាមផ្លាស់ប្តូរវា ឱ្យមានខ្យល់ចេញចូល និងអនាម័យគ្រប់គ្រាន់ ដើម្បីទប់ ស្កាត់ការរីកលូតលាស់នៃមេរោគនានា ដែលបង្កឡើងដោយបាក់តេរីអាក្រក់។ យក ល្អគួរតែផ្លាស់ប្តូរជារៀងរាល់ ២-៣ ម៉ោងម្តង ដើម្បីទប់ស្កាត់ការរមាស់។ ដូចគ្នានេះផង ដែរការបោកគក់សម្លៀកបំពាក់ត្រូវធានាថា  ស្អាតល្អហើយហាលឱ្យត្រូវពន្លឺថ្ងៃ  និងមិនគួរពាក់ខោអាវក្នុង រឹបតឹងពេកនោះទេ។

៣. ការជ្រើសរើសសំលៀកបំពាក់៖ ភាគច្រើននារីដែលទើបតែឈានចូល នៅក្នុងវ័យ ជំទង់មិនទាន់បានស្វែងយល់ច្បាស់ថា  តើអ្វីគឺជាសុខភាពផ្លូវភេទនៅឡើយទេ។ ជារឿយៗពួកគេ  តែងតែបណ្តែតបណ្តោយឱ្យរាងកាយនៅក្នុងសភាពមួយ ដែលស្របទៅតាមធម្មជាតិ គេមិនចេះរៀបចំទុកដាក់  ឬថែរក្សាសុខភាពឱ្យល្អប៉ុន្មាននោះទេជា ពិសេសគឺការស្លៀកពាក់នេះឯង។  ពេលខ្លះអាចមានការកកិត ដាច់រលាត់ ឬរលាក ស្បែកដោយសារតែខោអាវផងក៏មាន។  ដូច្នេះដើម្បីបង្ការភាពកកិតស្បែក ឬរលាក ស្បែកដោយសារតែខោអាវក្នុង  មិនថាសុភាពនារីនៅវ័យជំទង់  ឬវ័យណាក៏ដោយ គួរជ្រើសរើសខោអាវណា ដែលមានសាច់ក្រណាត់ទន់  រលាស់ ស្តើង ស្រាល និងសូម ព្យាយាមត្រួតពិនិត្យខោអាវទ្រនាប់ខ្លួនផ្ទាល់ឱ្យបានជាប់លាប់។ បើអាចមានលទ្ធភាព គួរប្ដូរទៅស្លៀកពាក់ខោអាវដែលធ្វើពីកប្បាស ឬធ្វើពីសូត្រវិញទើបជាការល្អ។

សង្ឃឹមថាបញ្ហា និងដំណោះស្រាយទាំងនេះ នឹងក្លាយទៅជាគន្លឹះសំខាន់មួយ ដែល អាចជួយឱ្យនារីវ័យជំទង់ភាគច្រើន ឈប់ព្រួយបារម្មណ៍តទៅទៀត និងមានទំនុក ចិត្តលើខ្លួនឯង កាន់តែច្រើន ទោះបីជានៅទីកន្លែងណាក៏ដោយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]