ប៉េងប៉ោះជាប្រភេទផ្លែឈើ ដែលពេញនិយមបំផុតនៅលើពិភពលោក។ វាត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន  សម្បូរទៅដោយវីតាមីនចម្រុះ និងសារធាតុរ៉ែជាច្រើនដែលមានប្រយោជន៍ដល់រាងកាយ។

វីតាមីនទាំងនោះមានដូចជា វីតាមីនA  វីតាមីនC  វីតាមីនK  វីតាមីនB1  វីតាមីន B2 កាល់ស្យូម  ផូស្វ័រ  និងជាតិដែកផ្សេងៗថែមទៀតផង  ទើបប៉េងប៉ោះត្រូវបានគេចាត់ថ្នាក់ថាជាផ្លែឈើដែលមានលក្ខណៈសម្បត្តិដ៏អស្ចរ្យ  និងប្រៀបប្រដូច ជាឱសថដែលល្អលើសគេ។

ប៉េងប៉ោះតាមការស្រាវជ្រាវបានបង្ហាញថា  វាមានប្រយោជន៍ដល់រាងកាយ មានប្រសិទ្ធភាពបង្ការជំងឺមហារីក  និងជាពិសេសថែរក្សាស្បែកឱ្យមានសុខភាពល្អ សភ្លឺរលោង ស្រស់ថ្លាបានមួយកម្រិតដែរ។

ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវប្រភេទផ្លែប៉េងប៉ោះ Cherry តូចៗ ដល់លោកអ្នកដើម្បីសាកល្បងទទួលទានវា  លាយជាមួយបន្លែផ្សេងៗម្តងមើល៍ ព្រោះថាប៉េងប៉ោះនេះនឹងក្លាយទៅជា របស់ល្អមួយ​សម្រាប់សុខភាពស្បែករបស់អ្នក។ ក្នុងនោះ វាជួយជម្រះស្បែក ចេញពីភាពកង្វក់ពីខាងក្នុង  អនុញ្ញាតឱ្យស្បែកអ្នកមានសំណើមជាប់ជានិច្ច មិនងាយនឹងស្ងួតបែកស្រការ  ហើយសភ្លឺរលោងជាមួយនឹងការប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម  ដែលជួយក្នុងការកាត់បន្ថយ និងពន្យាភាពចាស់ជាងវ័យទៀតផង។

ចំណែកឯវីតាមីន A វិញ វាជួយរក្សាភ្នែក និងស្បែកឱ្យមានមានសុខភាពល្អ វាជួយ ព្យាបាលការកើតមុនគ្រប់ប្រភេទ។  មិនតែប៉ុណ្ណោះ បើអ្នកមិនចង់ ឬមិនចេះបរិភោគវា ស្រស់ៗលាយជាមួយនឹងបន្លែ   អ្នកក៏អាចយកផ្លែប៉េងប៉ោះ Cherry នេះ មកចិតវាជា ចំណិតៗស្តើងៗ មកបិតនៅលើមុខរបស់អ្នកមុនពេលចូលគេង  ឬពេលទំនេរ នោះវា នឹងជួយផ្តល់សំណើមដល់ផ្ទៃមុខជាប់ជានិច្ច  ថែមទាំងជួយបំបាត់ភាពចាស់ជ្រីវជ្រួញ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ដឹងបែបនេះហើយប្រញាប់ទៅរកទិញ មកទទួលទានទាំងអស់គ្នាណា សម្រាប់អ្នកដែលស្រឡាញ់ស្បែកស្អាត  ហើយបើមិនចេះញ៉ាំវាលាយជាមួយបន្លែ  ឬញ៉ាំជាផ្លែគ្រាប់ស្រស់ៗទេ  សូមសាកល្បងញ៉ាំជាទឹកផ្លែឈើ​ (ទឹកប៉េងប៉ោះ) វិញម្តងលមើល៍! ឬបើនៅតែមិនចេះញ៉ាំទៀត អាចសាកគិតថាវាគឺជាទឹកផ្លែឈើម្យ៉ាង ដែលអ្នកចូលចិត្តបំផុត  ឬស្រមៃថាវា  ជាអាហារសំណព្វរបស់អ្នក  រួចទំពារ និងលេបវាចូលទៅក្នុងពោះចុះ នោះអ្នកនឹងមិនស្តាយក្រោយនោះទេ ចំពោះអត្ថប្រយោជន៍ដែលនឹងទទួលបានមកវិញ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]