ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ២ថ្ងៃ ខណៈជននេះផឹកស្រវឹងមកដល់ផ្ទះរករឿងវាយបំផ្លាញទ្រព្យ សម្បត្តិនិងវាយប្រពន្ធរៀងរាល់ថ្ងៃ កូនប្រុសឃើញអស់ភាពអត់ធ្មត់ក៏ទាញព្រនង់វាយសំពង បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៩ សីហា ២០១២ វេលាម៉ោង៥និង៤០នាទីព្រឹកស្ថិតក្នុងភូមិក្រាំងដេ ឃុំធ្លក ស្រុកទ្រាំង ។

លោកទៀង ម៉ាលី អធិការនគរបាលស្រុកទ្រាំង បានឱ្យដឹងថា ឪពុកចុងដែលត្រូវកូនដើមវាយរហូតស្លាប់នោះឈ្មោះប៊ុន ប៊ន អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះលឹម ហេង អាយុ៤៧ឆ្នាំ មានកូន៣នាក់ ក្នុងនោះកូនប្តីមុនម្នាក់ ដែលជាជនដៃដល់ឈ្មោះជ្រន ផារិន អាយុ១៧ឆ្នាំ ដាក់មេប្រូចបាត់ស្រមោល។
លោកអធិការស្រុក បន្តទៀតថា កាលពីថ្ងៃទី២៧ សីហា ២០១២ វេលាម៉ោង៦និង៣០នាទីល្ងាចប្រពន្ធ និងកូនៗនៅផ្ទះជុំគ្នា ស្រាប់តែបុរសរងគ្រោះដើរមកពីណាទេ ទាំងស្រវឹងជោកត្រឡប់មកផ្ទះវិញ គាប់ជួនពេលនោះកូនប្រុសឈ្មោះជ្រន ផារិន ដែលជាជនដៃដល់ធ្វើកម្មករនៅភ្នំពេញមកលេងផ្ទះ ពេលឃើញឪពុកចូលផ្ទះក៏បានសុំលុយចំនួន៥ម៉ឺុនរៀលធ្វើសោហ៊ុយ ត្រឡប់ទៅធ្វើការងារវិញ តែត្រូវឪពុកនោះនិយាយថា «អញគ្មានលុយទេ» រួចក៏ហក់ទៅដាល់មុខចំនួន២-៣ដៃធ្វើឱ្យស្ត្រីជាប្រពន្ធ និងកូនៗភ័យខ្លាចក៏នាំគ្នារត់ចេញពីផ្ទះអស់ ហើយឪពុករូបនេះបានកាន់ពូថៅឡើងទៅលើផ្ទះវាយបំផ្លាញទូរទស្សន៍១ គ្រឿង និងធុងទឹកកក១រួចបានស្រែកហៅប្រពន្ធថា «បើមិនត្រឡប់ចូលផ្ទះទេ អញនឹងដុតផ្ទះចោល» លុះប្រពន្ធមកដល់ក៏ត្រូវប្តីនោះចាប់បោចសក់អុកទៅលើដី ពេលនោះកូនប្រុសឃើញបែបនេះក៏រត់ទៅជួយម្តាយ និងរុញឪពុកដួលផ្កាប់មុខទៅលើដី ហើយទាញព្រនង់វាយកញ្ចឹង.ក និងខ្នង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]