ប្រិយមិត្តជាច្រើនបានចាប់អារម្មណ៍នឹងរឿង បេះដូងក្រោមពន្លឺព្រះចន្ទ ឥឡូវនេះ កញ្ញា លាក់ ម៉ាឡែន នឹងចេញ ស្នាដៃមួយទៀត ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប ក្នុងពេលឆាប់ៗនេះ។ សូមមើលក្របរឿង ដែលរចនាដោយកញ្ញា និង ចម្រៀងខាងក្រោមដែលតែងដោយកញ្ញាផ្ទាល់ ។ ចម្រៀងខាងក្រោម គឺជាសម្លេងរបស់កញ្ញា លាក់ ម៉ាឡែន រ៉ៀបរាប់ពីសាច់រឿង ស្នាដៃថ្មីរបស់កញ្ញា  ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប ។

ខាងក្រោមនេះជា ទំនុកបទ

ចម្រៀង        ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប

១.   មើលមេឃ មេឃសែនខ្ពស់ឆ្ងាយ មើលផ្កាយ រះឆ្ងាយ​ខ្ពស់សន្លឹម មើលចុះផែនដីប្រែស្រអាប់អស់​ស្នាម​ញញឹម ប្រែជាអស់សង្ឃឹម ដូចភ្លៀងរលឹមគ្មានថ្ងៃ។

២.   អ្នកមានស្នេហ៍តែងតែយល់ន័យស្នេហា អ្នកជួបស្នេហ៍​ប្រេះឆាតែងតែខ្លោចផ្សារីងរៃ ចុះអ្នកចាំ ទន្ទឹងដោយចិត្ត​ភក្តី គ្មានអ្នកយល់អត្ថន័យ រស់នៅដើម្បីអ្នកណា។

បន្ទរ.មានតែ ផ្កាស្នេហ៍ដងស្ទឹងសៀមរាប ក្រអូបជ្រួតជ្រាប យល់ពីទឹកចិត្តស្នេហា អាសូរអ្នកចាំ ខ្ទេចខ្ទាំឆេះខ្លោច​ឱរាចាំលុះសង្ខារ មរណាចាកផ្ការំដួល.........ចាំប្រុសជីវ៉ា មរណាចាកផ្ការំដួល។

                           និពន្ធបទភ្លេង និងទំនុកច្រៀងដោយ៖

                                         លាក់ ម៉ាឡែន

 

មិត្តអ្នកអានដែលមិនទាន់បានអាន បេះដូងក្រោមពន្លឺព្រះចន្ទ សូមចុចខាងក្រោម៖

លាក់ ម៉ាឡែន៖ បេះដូងក្រោមពន្លឺព្រះចន្ទ វគ្គ ៤ ទំព័រ ៥០-៥៦ ចប់

រក្សាសិទ្ធិសម្រាប់ កញ្ញា លាក់ ម៉ាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]