យោងតាមគេហទំព័រ វៀតណាមបាវម័រ ចុះផ្សាយនៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ថា ក្រុមវេជ្ជ បណ្ឌិតរបស់ ប្រទេស វៀតណាម បានសម្រេចជោគជ័យ លើការវះកាត់កុមារី ដោយប្រើ រយៈពេល ៤ថ្ងៃក្នុង ប្រតិបត្ដិការវះកាត់ បេះដូងនេះ ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលក្រុម វេជ្ជបណ្ឌិតវៀតណាម សម្រេចបាន ជោគជ័យទៅ លើ ការវះកាត់អ្នក ជំងឺបេះដូង ហើយការវះកាត់ នេះកាន់តែ ពិសេសទៅ ទៀតដោយ ប្រតិបត្ដិការ វះកាត់ បេះដូង ធ្វើឡើងទៅលើកុមារី ដោយប្រើរយៈពេល តែ៤ ថ្ងៃប៉ុណ្ណោះលទ្ធផល ទទួលបានជោគជ័យ ជាស្ថាពរ ។

គេបានដឹងថា កុមារដែលឆ្លងកាត់ការវះកាត់នេះមានដើមកំណើត មកពីស្រុក ដុងហុង ភាគខាងជើង ខេត្ដថៃប៉ិញ ប្រទេសវៀតណាម និងត្រូវបានគេស្គាល់ ឈ្មោះថា ង្វៀន ហ៊ូហ៊ួង  កើតបាន៣៨សបា្ដហ៍ តែជាអកុសល កុមារីនេះ កើតមកមានរោគបេះដូង ដែលតម្រូវឱ្យវះកាត់ ជាបន្ទាន់ទើប អាចសង្គ្រោះ ជីវិតបាន ។

សូមបញ្ជាក់ថា កុមារី ង្វៀន ហ៊ូហ៊ួង មានទម្ងន់២,១គីឡូក្រាម នៅពេល កើតមក ។ នៅក្នុងប្រតិបត្ដិការ វះកាត់កុមារី ដែលមានជំងឺ បេះដូងនេះ ដំបូងក្រុមវេជ្ជបណ្ឌិត ប្រើរយៈពេល៦ ម៉ោងអាច ជួយរក្សា បានជីវិតដល់ កុមារីបាន ហើយរហូតមកដល់ បច្ចុប្បន្នកុមារជាជន រងគ្រោះដោយ រោគបេះដូង បានធូរស្បើយ និង មានសុខភាព ធម្មតា ដូចកុមារដ៏ទៃៗទៀតដែរ  ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឱ្យដឹងថា អាការៈរបស់់កុមារី ដោយសារនាង មានបញ្ហា លើសរសៃ ឈាមបេះដូង ពីរ ដែលពិបាកឱ្យ ការច្របាច់ឈាម រវាងបេះដូង នៅ ថតខាងស្ដាំ និងខាងឆ្វេងពិបាក ដូច្នេះតម្រូវ ឱ្យមានការវះកាត់ ដើម្បីឱ្យការ ច្របាច់ឈាម និងដំណើរការ ឈាមរត់បានល្អ ដូចធម្មតាវិញ ។

វេជ្ជបណ្ឌិតនៅក្នុងប្រទេសវៀតណាម លោក លៀម បានលើកឡើងថា វៀតណាម មានសមត្ថភាពពិត ប្រាកដ ដែល អាចជួយរក្សាអាយុ ជីវិតកុមារីនេះ ហើយក្រុម របស់ លោក មានបទពិសោធន៍ និងជំនាញ ច្បាស់ក្នុង ការវះកាត់ បេះដូងដែល មានលក្ខណៈ ស្មុគស្មាញបែបនេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]