លោក Arsene Wenger អ្នកដឹកនាំក្លឹបក្រុមកាំភ្លើងធំ Arsenal បានទុកពេល២ថ្ងៃអោយ កីឡាករ Theo Walcottសំរេចចិត្ដថា ចង់នៅបន្ដកុងត្រា រយៈពេល៥ឆ្នាំ ជាមួយប្រាក់សប្ដាហ៍ ៧៥,០០០ ផោន ស្នើនិង ១១៨, ៦១២ដុល្លាអាមេរិច ឬចង់ចាកចេញ។ កីឡាករ វ័យ២៣ឆ្នាំនេះ មានការចាប់អារម្មណពីក្រុមជាច្រើន ដូច Manchester City , Liverpool និង តោខៀវ Chelsea ដែលមានគំរោងទិញក្នុងតំលៃ ១២លាន ផោន = ១៨,៩៧៩,២០០ ដុល្លាអាមេរិច។ តាមព័ត៌មាន Sportmail បានអោយដឹងថា Theo បានទាមទារតំលៃខ្លូនរបស់គេដល់ទៅ ២០ លានផោន ប្រហែល ២៦លានដុល្លាអាមេរិច ដែលជាហេតុអោយ Manchester City និង Liverpool ប្ដូរចំណាប់អារម្មណ៍ទៅ Scott Sinclair វិញ។គេអាចនិយាយបានថា កីឡាកររូបនេះ ជាកីឡាករ ដែលមានល្បឿនលឿន និង ជាកីឡាករវ័យដ៏ឆ្នើម។Theo Walcott អាចចុះកិច្ចសន្យា ទៅឬនៅ បាននាពេលការបើកទីផ្សារផ្លាស់ប្ដូរកីឡាករនៅខែមករា ខាងមុខនេះ។

ដោយ khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]