គ្រប់ម៉ូដែលទូរស័ព្ទទាំងអស់ ដែលអ្នកបានស្គាល់និងឃើញ អ្នកនឹងចាប់អារម្មណ៍ លើការរចនាម៉ូតនៃរូបរាងខាងក្រៅ ដូច្នេះសូមប្រិយមិត្តក្រឡេកមកមើល ពីរូបរាងដ៏ពិសេសរបស់ LG Stylus 2 ដែលជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ LG មានអេក្រង់ធំ និងមានសមត្ថភាពខ្លាំង ដំណើរកម្មវីធីបានលឿន គឺពិតជាមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយ។ LG Stylus2 គឺជាទូរស័ព្ទស្មាតហ្វូន ដែលមានទំហំអេក្រង់ ធំរហូតដល់ 5.7 អ៊ីញ ដែលអាចបង្ហាញចេញនូវ កម្រិតរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែកកម្រិត 720HD ជាមួយនឹងកម្រិតដង់ស៊ីតេអេក្រង់ 258 ppi ដែលផ្តល់ឲ្យការប៉ះថាច់បានកាន់តែរលូន និងរហ័សទាន់ចិត្ត។

LG Stylus 2 ត្រូវបានភ្ជាប់មកជាមួយប៊ិច Stylus Pen ដែលបានបន្ថែម នូវមុខងារប្រើប្រាស់ឲ្យកាន់តែមានភាពរីករាយ និងងាយស្រួលក្នុងការបញ្ជា កម្មវិធីផ្សេងៗទាំងអស់នៅក្នុង LG Stylus 2 ផ្ទាល់តែម្តង។ ហើយនៅពេលដែលលោកអ្នក ដកយកប៊ិច Stylus Pen ចេញមកភ្លាម នោះវានឹងលោតបង្ហាញចេញ មកនូវមុខងារមួយចំនួនរបស់វាផ្ទាល់ដូចជា Pop Memo, Capture+, Pop Scanner, Quick Memo+, និងអាចកំណត់មុខងារបន្ថែមបានថែមទៀតផង ។

LG Stylus 2 ត្រូវបានបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 410 និងត្រូវបានភ្ជាប់មកជាមួយ អង្គគណនាបួនគ្រាប់ប្រភេទ Octa-Core ល្បឿន 1.5 GHz រួមជាមួយនឹងអង្គក្រាហ្វិក Andreno 306 មិនតែប៉ុណ្ណោះ វាក៏មាន RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកមេម៉ូរីក្នុង ម៉ាស៊ីនស្រាប់មានទំហំ 16GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាតប្រភេទ microSD បានថែមទៀតផង។ មួយវិញទៀត គឺវាត្រូវបានបំពាក់នូវបទពិសោធន៍ អ៊ីនធើណិតលំដាប់ 4G LTE ដែលជួយឲ្យអ្នកអាច បើកដំណើរការអ៊ីនធើណិតបានកាន់តែ លឿនរហ័សទាន់ចិត្ត។

កាន់តែពិសេសថែមមួយកម្រិតទៀតនោះគឺ LG Stylus 2 មានកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល Autofocus ដែលអាចចាប់យករូបភាព បានយ៉ាងច្បាស់ និងមានអមមកជាមួយនូវអំពួលភ្លើង ហ្លាស់មួយគ្រាប់ផងដែរ។ ហើយវាក៏មានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាផង ដែលអាចឲ្យលោកអ្នកប្រើ សម្រាប់ថតរូបភាពបានទោះបីយើងស្ថតិនៅកន្លែងដែលងងឹត ឬ មិនមានពន្លឺគ្រប់គ្រាន់ក៏ដោយ ក៏ កាមេរ៉ា LG Stylus2 ក៏អាចចាប់រូបភាពបានយ៉ាងច្បាល់ល្អ ហើយ ត្រូវបានបំពាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 ថ្មប្រភេទ Li-Ion 3000 mAh ដែលអាចឲ្យអ្នករីករាយក្នុង ការប្រើប្រាស់បានកាន់ តែយូរជាងមុនទ្វេដង។

LG Stylus2 Dual ពិតជាមានរូបរាងស្ដើងងាយស្រួលប្រើប្រាស់ និងមុខងារដ៏ច្រើនហើយវាមានតម្លៃសមរម្យបំផុត សំរាប់អ្នកដែលចូលចិត្តស្មាតហ្វូន ដែលមានអេក្រង់ធំ ទូលាយ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 023 888 199 / 023 222 699 ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]