យោងតាមលទ្ធផលនៃការស្រង់មតិអនទ្បាញ ប្រចាំឆ្នាំរបស់ ស្លាកយីហោទាំង1,000ដ៏កំពូលប្រចាំអាស៊ី ដែលបានរៀបចំទ្បើង ដោយការធ្វើយុទ្ធនាការនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បានបញ្ជាក់ថា ក្រុមហ៊ុនសាមសុង ជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អ បំផុតប្រចាំ អាស៊ីក្នុងឆ្នាំ 2016 សម្រាប់រយៈពេលប្រាំឆ្នាំ ជាប់ៗគ្នានេះ។

ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង 14 ប្រភេទ រួមមានដូចជា៖ គ្រឿងយន្ត ការលក់រាយ សម្ភារៈផ្ទះបាយ ចំណីអាហារនិងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេទ្បិកត្រូនិកជាដើម ដែលផ្អែកលើការយល់ ឃើញរបស់អ្នកប្រើប្រាស់ និងផ្តល់នូវការស្ទាបស្ទង់ដ៏ច្បាស់លាស់ នៃឈ្មោះស្លាកយីហោដ៏ល្បីល្បាញនៅថ្ងៃ នេះ។

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនសាមសុងថៃ អេទ្បិកត្រូនិកនៅកម្ពុជា បានមាន ប្រសាសន៍ថា៖ «ខណៈពេលដែល ស្លាកយីហោក្រុមហ៊ុនសាមសុងឈានមុខគេក្នុងអាស៊ី យើងនឹងបន្តធ្វើឲ្យពិ ភពលោកពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិតទំនើប ដែលជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទ ពិសោធន៍ថ្មីៗ និងស្វែងរកឱកាសល្អៗ តាមរយៈផលិតផល និងសេវាកម្មរបស់យើង។» ដោយសារតែភាពឈានមុខគេលើគំនិតបង្កើតថ្មី ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសាមសុង វិនិយោគ 14 ពាន់លានដុល្លារ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីធានានូវភាពច្នៃប្រឌិតដ៏ទាន់សម័យ ដែលជាហេតុធ្វើឲ្យសាមសុងនាំមុខគេជានិច្ចខាងផ្នែកបចេ្ចកវិទ្យា និងការច្នៃប្រឌិត ជាមួយនឹងការបង្ហាញខ្លួនថ្មី នៃទូរស័ព្ទសាមសុង Galaxy S7 និង S7 edge ដែលមានកាមេរ៉ាទូរស័ព្ទដំបូងបំផុតភ្ជាប់មកជាមួយ បច្ចេកវិទ្យា Dual Pixel Sensor ដ៏ទំនើប ដែលអាចជួយឲ្យអ្នក ប្រើប្រាស់ថតរូបភាពហ្មត់ច្បាស់ល្អនៅកន្លែង ងងឹត មិនធ្លាប់មានពីមុនមក និងទូរទស្សន៍សាមសុង SUHD TV 2016 ដែលដំណើរការឥតដែនកំណត់ ផ្តល់រូបភាពបានភ្លឺច្បាស់ល្អបំពាក់ដោយបច្ចេកវិទ្យា Quantum dot display ។

ការកត់សម្គាល់ និងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ក្រុមហ៊ុនសាមសុង។ ដោយផ្តោតទៅលើចំណុចខ្លាំង គុណតម្លៃ គោលដៅនៃការច្នៃប្រឌិត គុណភាព និងការរចនា។ ក្រុមហ៊ុនសាមសុង នឹងបន្តវិវឌ្ឍទៅមុខជានិច្ច ដើម្បីរក្សាតំណែងរបស់ខ្លួន ជាស្លាកយីហោដ៏ល្អបំផុតប្រចាំអាស៊ី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]