អង់គ្លេស៖ កាលពីថ្មីៗនេះ លោក David Gold ដែលជាអតីតគ្រូបង្វឹកក្លឹប West Ham បាននិយាយថា លោក Sam Allerdyce នឹងអាចជាគ្រូបង្វឹកមួយដ៏ល្អ សម្រាប់ក្រុមអង់គេ្លស ខណៈពេល សមាគមន៍បាល់ទាត់អង់គេ្លស កំពុងមមាញឹកយ៉ាងខ្លាំង ជាមួយការស្វែងរកគ្រូបងឹ្វកថ្មី។

យោងតាមប្រភពបានឱ្យដឹងថា លោក Sam Allardyce មានអារម្មណ៍ពេញចិត្ត ក្នុងការជំនួសលោក Roy Hodgson ដែលបានលាលែងពីដំណែងគ្រូបង្វឹកអង់គេ្លស នៅពេលក្រុមអង់គេ្លស បានចាកចេញពីការប្រកួតបាល់ទាត់អ៉ឺរ៉ុបវគ្គ ១៦ ក្រុមចុងក្រោយ នៅក្នុងប្រទេសបារាំង។

តាមរបាយការណ៍បានឱ្យដឹងថាលោក Sam Allerdyce នឹងអាចត្រូវបានហៅធ្វើបទសម្ភាសន៍ សម្រាប់តំណែងគ្រូបង្វឹកថ្មីអង់គេ្លស ប៉ុនែ្តខាងសមាគមន៍បាល់ទាត់អង់គេ្លស មិនទាន់ទាក់ទងមកគាត់ឡើយ។

ទន្ទឹមនឹងនោះផងដែរ លោកសហប្រធានញញួរមាស West Ham បាននិយាយថា គាត់មិនមានការស្ទាក់ស្ទើរ ក្នុងការផ្តល់អនុសាសន៍ ចំពោះលោក Sam Allardyce ឡើយ ដោយសារ លោក Sam គាត់ជាមនុស្សដែលមានបេ្តជ្ញាខ្ពស់ សុបិន្តខ្ពស់ និង គាត់មានបទពិសោធន៍ជាច្រើន ក្នុងវិស័យកីឡាបាល់ទាត់ ហើយអី្វដែលពិសេសទៀតនោះ គឺគាត់ជាមនុស្សសញ្ញាតិ អង់គេ្លស ដូច្នេះ តំណែងគ្រូបង្វឹកថ្មីរបស់ក្រុមអង់គេ្លស គឺពិតជាស័កិ្តសម និងគាត់ណាស់។

លើសពីនេះទៀតដែរ អតីតគ្រូបង្វឹកក្រុម Chelsea និង Chris Sutton ជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គេ្លស បាននិយាយថា Sam Allardyce ជាមនុស្សមា្នក់ ដែលមានឥទិ្ធពលខ្លាំង ហើយគាត់ចូលចិត្តបង្ហាញសមត្ថភាពខ្លួនឯង ដោយធើ្វការងារដ៏ល្អ ហើយគាត់ក៏ជាមេដឹកនាំម្នាក់ដែរ ដោយគាត់នឹងបង្រៀនពួកយើងពីអី្វមួយ ដើម្បីទទួលជ័យជំនះក្នុងការប្រកួត ប្រសិនបើអាចជាការប្រកួតបាល់ទាត់អឺរ៉ូប ២០១៦ នៅក្នុងប្រទេសបារាំង។ ពួកគេទាំងពីរ បានបន្តទៀតថា ពួកគេពិតជាមិនដឹងមែន “តើលោក Sam បានជួយឱ្យក្លឹប Sunderland នៅបន្តការប្រកួត នៅរដូវកាលនាខាងមុខ ដោយរបៀបណា?”

ប៉ុនែ្តវាជារឿងមួយដ៏អស្ចារ្យ ដែលគាត់បានសិក្សាពីចំនុចខ្សោយរបស់ក្រុមដទៃ និងដឹងពីចំនុចរឹងមាំរបស់ក្រុមគាត់ រួមទាំងដឹង ពីការលេងបាល់បែបណា ដើម្បីទទួលជ័យជំនះ។

គួរបញ្ជាក់ផងដែរថា លោក Sam Allardyce មានអាយុ ៦១ ឆ្នាំ គាត់បានជួយក្រុម Sunderland នៅបន្តការប្រកួតក្នុងក្របខ័ណ្ឌ Premier នារដូវកាលខាងមុខ។ គាត់ក៏ធ្លាប់គ្របគ្រង់ ក្រុមបាល់ទាត់ជាច្រើនក្រុម ដូចជា Blackburn Newcastle Blackpool Notts County និង Bolton ផងដែរ៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]