ស្រី្ដ២នាក់ និងទារកអាយុ៤ខែ នៅមានជីវិត បន្ទាប់ពីការបើកឡាន ធ្លាក់ចុះ ពីកន្លែងចតឡានជាន់ទី៤នៅសណ្ឋាគារ Imperial នៅប្រទេសជប៉ុន។ ស្រ្ដី អាយុ ៦០ឆ្នាំ និង កូនស្រីអាយុ ៣០ឆ្នាំ រួមទាំងចៅអាយុ ៤ខែ បានបញ្ជូន ទៅមន្ទីរពេទ្យ ក្រោយពេលគ្រោះថ្នាក់កើតឡើង ។ គេទាំង៣នាក់មិនមានរងគ្រោះអ្វីដល់ជីវិតនោះទេ តាមការរាយការណ៍របស់ក្រុមសង្គ្រោះទីក្រុងតូក្យូ។ តាមសំដីមន្រ្ដីពីភ្នាក់ងារ អគ្គីភ័យ និង ក្រុមប៉ូលីស បានអោយដឹងថាឡាន បានធ្លាក់ដាំក្បាលត្រង់ ចុះមកក្រោម ពីជាន់ទី៤ មកដល់ដី កម្ពស់ ១០ម៉ែត្រ។ គេបាននិយាយថែមទៀតថា ឡាននោះតម្រូវអោយបើកបត់ខាងស្ដាំ តែបែរជា បើកមកត្រង់ មកបុករបង ការពារដែលមានកម្ពស់៧០សង់ទីម៉ែត កំរាស់២០សង់ទីម៉ែត ហើយបានធ្លាក់ចុះមកចំផ្លូវដើរ តែសំណាងល្អ ដែលពេលនោះគ្មាននរណាដើរនៅលើផ្លូវនោះ។ ក្បាលឡាននិងដំបូលឡាន ត្រូវបានខ្ទិចទាំងស្រុង។ តាមព័ត៌មាន Japan daily Express គេបាននិយាយថា អ្នកគ្រប់គ្រងសណ្ឋាគារបានដាក់ជញ្ជាំង និងរបងទាំងនោះ សំរាប់ការពារការប៉ះទង្គិច និង បើកបុកបែបនេះ តែគេមិនបានទទួលការរាយការណ៍ណាពីការខ្ទិចខ្ទី របងការពារនោះមុនគ្រោះថា្នក់កើតឡើងទេ ដែលជាចំនែកមិនអាចរារាំងហេតុការណ៍គ្រោះថ្នាក់នោះបានដែរ។  

 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]