ជឿថាអ្នកគ្រប់គ្នាពិតជាមានលុយនៅក្នុងកាបូប សម្រាប់ចាយវាយជារៀងរាល់ថ្ងៃ ជាមិនខាន ទោះបីជាមិនមានច្រើន តែក៏មានចំនួនល្មម អាចផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ដែរ។ ប៉ុន្តែមនុស្សភាគច្រើនតែងតែមិន បានយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់លុយទាំងនោះ ឱ្យមានប្រយោជន៍អស់ពីលទ្ធភាព របស់វានោះទេ។

ជាទូទៅ ពួកគេបានចំណាយប្រាក់ផ្ទាល់ខ្លួន ចាយវាយផ្តេសផ្តាស ដូចជាការទិញរបស់របរដែល មិនចាំបាច់ជាដើម។ លុះដល់ពេលអស់លុយពីកាបូបរលីង ទើបនាំគ្នាភ្ញាក់ខ្លួន ហើយរស់នៅក្នុងសភាពតានតឹងបំផុត ពីមួយថ្ងៃទៅមួយថ្ងៃ។ ដេក ដើរ ឈរ អង្គុយ គឺបន់ឱ្យតែដល់ថ្ងៃបើកប្រាកខែឆាប់ៗ តែកាលពីមានលុយវិញម្នាក់ប្រឹងចាយគ្មានគិតសោះ។ ដូច្នេះសាកល្បងឆ្លើយនឹងសំណួរ ទាំងប្រាំនេះសិន មុននឹងអ្នកសម្រេចចិត្ត ថាដកលុយចេញពីកាបូបដើម្បីទិញរបស់ទាំងនោះ៖

១. តើវាជារបស់សំខាន់ និងចាំបាច់ដែរឬទេ? ប្រសិនបើអ្នកត្រូវការទិញសំលៀក បំពាក់ ស្បែកជើង កាបូប ឬគ្រឿងអលង្ការលម្អខ្លួនផ្សេងៗ ត្រូវសួរខ្លួនឯងជាមុនសិន ថា តើរបស់នោះវាសំខាន់ដល់ថ្នាក់ណា? ត្រូវការជាចាំបាច់ឬអត់? ឬគ្រាន់តែឃើញ ហើយស្រឡាញ់ចង់បានវា? បើអ្នកអាចឆ្លើយ បានមានន័យថាអ្នកកំពុងតែចាយលុយ ក្នុងផ្លូវត្រូវហើយ។

២.តើការប្រើលុយនៅលើកនោះសមនឹងតម្លៃឬទេ? ឧទាហរណ៍ថា ពេលនេះអ្នកមាន លុយ ១ពាន់ដុល្លានៅក្នុងដៃ តើអ្វីទៅដែលអ្នកគិតថា នឹងទិញវាមុនគេ? បើអ្នកសម្រេច ចិត្តថានឹងទិញវាយកមក សូមគិតថា តើលុយដែលអ្នកនឹងចំណាយនេះសាកសម ទៅនឹងតម្លៃរបស់នោះឬទេ? ដូច្នេះអ្នក គួរតែផ្តល់អាទិភាពទៅលើរបស់ណាដែល មានតម្លៃខ្លាំងសមនឹងការចំណាយលុយនេះ។

៣. តើអ្នកពិតជាសប្បាយរីករាយ ឬទេក្រោយពីទិញវារួចមក? ការចំណាយលុយទិញ របស់ជាទីស្រឡាញ់ ដែលប៉ងប្រាថ្នាថាចង់បានជាយូរណាស់មកហើយ គឺជារឿងល្អសម្រាប់អ្នក ប៉ុន្តែសូមជៀសវាសការស្តាយក្រោយ បន្ទាប់ពីទិញរបស់នោះបានហើយ ត្រូវគិត ថាពេលទិញវាមកហើយធ្វើឱ្យ អ្នកពិតជាសប្បាយចិត្តទេ? និងវាតម្លៃអស្ចារ្យប៉ុណ្ណាសម្រាប់អ្នក? មនុស្សភាគច្រើន នឹងរីករាយជាមួយនឹងបទពិសោធន៍ ដែលខ្លួនទទួលបាន នៅក្នុងការទិញវត្ថុអ្វីម្យ៉ាង ដូចជាទិញបាននូវរបស់ជាទីស្រឡាញ់ ទោះបីជាមាន មនុស្សជាច្រើនបានជំទាស់ ក៏ដោយ តែវាពិតជារឿងមួយដ៏មានសុភមង្គលណាស់សម្រាប់អ្នក។

៤. តើវាសំខាន់សម្រាប់មនុស្សដែលយើងស្រឡាញ់មែនដែរឬទេ? ប្រសិនបើអ្នក មានក្រុមគ្រួសារ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាច ប៉ះពាល់ដល់ជីវិតនៃការរស់នៅរបស់ពួកគេបាន ដូចជាការទិញផ្ទះ ទិញឡាន ឬអ្វី ផ្សេងៗទៀតដែលមានតម្លៃថ្លៃ។ បើអ្នកគ្មានភាពប្រាកដប្រជា និងគម្រោងទិញច្បាស់ លាស់ទេ របស់នោះអាចនឹងក្លាយទៅបំណុលជាប់ខ្លួនអ្នកនៅថ្ងៃខាងមុខបាន យ៉ាងងាយស្រួល ហើយអ្នកដែលពិបាក គឺមិនមែនមានតែខ្លួនអ្នកម្នាក់ឯងទេ តែប្តី-ប្រពន្ធ ឬកូន សាច់ញាតិនានា ក៏ធ្លាក់ខ្លួនលំបាកទៅជាមួយគ្នាដែរ។

៥.ហេតុអ្វីបានជាអ្នកចង់ទិញវា? ទិញដើម្បីអ្វី? នេះប្រហែលជាសំនួរសំខាន់បំផុត សម្រាប់អ្នកព្រោះបើមានគេសួរថា ហេតុអ្វីបានជា...? អ្នកប្រាកដជាបកស្រាយនូវ ចម្លើយដែលចេញពីស្ថានភាពពិត ឬចេញពីចិត្តពិតរបស់ខ្លួន។ ដូចគ្នានេះដែរ បើសិនជាអ្នកទិញរបស់អ្វីមួយ វាគឺដោយសារតែអ្នកចង់ទិញវាដោយក្ដីស្រឡាញ់ ទិញ ព្រោះតម្រូវការចាំបាច់។ បើអ្នករកឃើញសារសំខាន់នៃគោលបំណង អ្នកច្បាស់លាស់ ហើយ សូមសម្រេចចិត្តទិញវាចុះនោះអ្នកនឹងមិនខកបំណងទេ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]