ចិន៖ វាមិនមែនជារឿងលេងសើចទេ ដែលបុរសម្នាក់ ចិត្តសឿង រត់លោត ពីអគារមួយ ទៅអគារមួយ ដែលមានកំពស់ខ្ពស់ ដោយមិនញញើតបែបនេះ ។ រឿងរ៉ាវបែបនេះ ធ្លាប់តែឃើញ ក្នុងខ្សែភាពយន្ត ឬជាការសម្តែងកាត់ត ផ្សេងៗ តែឥឡូវ ឃើញច្បាស់ផ្ទាល់នឹងភ្នែក ដោយយោងតាមវីដេអូមួយ ដែលបានបង្ហោះនៅក្នុងអិុនធើណេត ។

បុរសចិត្តសឿងរូបនេះ ត្រូវបានគេស្គាល់ថា ជាអត្តពលិក ដែលមកពីប្រទេសអង់គ្លេស ឈ្មោះថា Max វ័យ ២៤ឆ្នាំ ជាមួយនឹងសម្លៀកបំពាក់បែបកីឡា ខោខ្លី អាវយឺត និងស្បែកជើងកីឡា ហើយគាត់បានប្រថុយនឹងល្បែងគ្រោះថ្នាក់មួយ ដោយបានរត់ ហើយលោត ពីអគារមួយ ទៅអគារមួយ ដែលកំពស់រហូតដល់ ២៥ជាន់ ពីដី ដោយមិនញញើតខ្លាចស្លាប់ បន្តិចសោះ ។

គួរបញ្ចាក់ផងដែរថា ក្នុងអំឡុងពេលដែលគាត់លោតនោះ គាត់ក៏បានថតនូវ វីដេអូមួយដែរ ហើយ វីដេអូដែលគាត់ថតនោះ កំពុងទទួលបានការចាប់អារម្មណ៍ និងកំពុងល្បីល្បាញក្នុងអិុនធើណេត ដែលអ្នកមើលមួយចំនួនបានសម្តែងនូវអារម្មណ៍រន្ធត់ និងតក់ស្លុតជួសគាត់។ បន្ថែមពីនេះទៀត Max ក៏បានបង្ហាញនូវអារម្មណ៍របស់ខ្លួនផងដែរ ដោយគាត់បានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួនថា «នេះគ្រាន់តែជាការហាត់សមតែប៉ុណ្ណោះ» ។

គាត់បន្ថែមទៀត «ការហាត់សមនៅនេះ គឺសម្រាប់ត្រៀមខ្លួនថតនូវឈុតឆាកផ្សេងៗទៀត ហើយសម្រាប់ការធ្វើបែបនេះ គាត់ក៏មានអារម្មណ៍ភ័យបន្តិចបន្តួចដែរ»

សូមបញ្ជាក់បន្ថែមទៀតផងដែរថា អគារដែលគាត់បានលោតឆ្លងនោះ គឺស្ថិតនៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយក្រឡាដែលគាត់រត់នៅលើអគារនោះ មានប្រវែងទទឹងតែ ១៥សង់ទីមែត្រ ប៉ុណ្ណោះ ប៉ុន្តែ គាត់ធ្វើវាបានដោយភាពងាយស្រួល និងអស្ចារ្យគួរឲ្យកោតសរសើរ។ តែយ៉ាងណាមិញ វាក៏ជាគ្រោះថ្នាក់មួយដែរក្នុងការសាកល្បងបែបនេះ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេដែលគាត់ធ្វើរឿងដ៏គ្រោះថ្នាក់បែបនេះ៕

ដូច្នេះប្រសិនជាប្រិយមិត្តបាន ទស្សនាវីដេអូ នេះហើយ សូមកុំព្យាយាមសាកល្បងធ្វើតាម៖  

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖​ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  បុរសម្នាក់ខ្វះកន្លែងអង្គុយរៀន បែរជាមកអង្គុយរៀន នៅក្រៅបង្អួចអគារជាន់ទី៥ ធ្វើឲ្យមានការភ្ញាក់ផ្អើល

ហេតុការណ៍នេះកើតឡើងនៅប្រទេសចិន ដែល បុរសជានិស្សិតម្នាក់អង្គុយអានសៀវភៅនៅក្រៅបង្អួច នៃអគារជាន់ទី៥ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយសកម្មភាពអង្គុយអានសៀវភៅរបស់គាត់ ត្រូវបានគេថតបាន ហើយបានបង្ហោះចូលក្នុងអិុនធើណេត។

រូបថតដែលគាត់កំពុងអង្គុយអានសៀវភៅនេះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចែកចាយតៗគ្នា ហើយថែមទាំងទទួលបានការចាប់អារម្មណ៍ទៀតផង ដោយសារនេះជារឿងកម្រនឹងជួបប្រទះ ។

បុរសម្នាក់នេះ ត្រូវបានគេស្គាល់ថា ជានិស្សិតនៃសាកលវិទ្យាល័យ Shandong ប្រទេសចិន ហើយក៏ជាសិស្សពូកែមួយរូបផងដែរ ប៉ុន្តែ គាត់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានចម្ងល់ថា ហេតុអ្វីបានជាមកអង្គុយរៀននៅក្រៅបង្អួចនៅទីខ្ពស់នៃអគារមួយនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]