នេះគឺជារឿងមួយដែលយើងនឹកស្មានមិនដល់សោះថា ប្រទេសជប៉ុនដែលជាប្រទេសចូលចិត្ត ការរួមភេទនោះ បានធ្វើពិធីមួយ ដែលតារាម៉ូដែលស្រីចំនួន ១០នាក់ បរិច្ចាកដើមទ្រូងដើម្បីឲ្យគេស្ទាប។

តាមប្រភពពត៌មាន ឆាយណាបើស បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានធ្វើពិធីមួយ សំរាប់ជួយដល់អ្នក ដែលបានផ្ទុកមេរោគអេដស៏ (HIV ឬ ADIS) ដែលក្នុងនោះមានតារាម៉ូដែលចំនួន ១០នាក់ស្ម័គ្រចិត្តឲ្យគេស្ទាបដើមទ្រូង ចំពោះអ្នកដែលចង់ស្ទាបនោះគឺត្រូវចំនាយប្រាក់ ១០០០យ៉េនក្នុងការស្ទាបម្តង។ ប្រភពដដែលបានបន្តទៀតថា កម្មវិធីនេះគឺត្រូវបានគេឲ្យឈ្មោះថា “Stop! AIDS and Let’s put on a condom”។ នៅក្នុងកម្មវិធីនោះគឺមានមនុស្សចំនួន ៤៦៩០នាក់ចូលរួម ហើយទទួលបានប្រាក់សរុបចំនួន  ៤.២លានយ៉េនស្មើនឹង ៥៣៤៤៨ដុល្លារ ដែលក្នុងមួយនាក់យ៉ាងហោចណាស់ បានធ្វើការស្ទាបដល់ទៅ ២០ដង។ ចំនែកឯប្រាក់ដែលទទួលបានពីការធ្វើពិធីនោះ គឺបានប្រគល់ឲ្យគ្រិះស្ថានការពារជំងឺអេដស៏ប្រទេសជប៉ុន ដើម្បីជួយដល់អ្នកដែលបានផ្ទុកជំងឺអេដស៏ទាំងនោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការធ្វើពិធីមួយនេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]