អេស្ប៉ាញ៖ បន្ទាប់ពីជួបបញ្ហាជាច្រើន មិនថាពាក់ព័ន្ធនឹង ការងារ និងជីវិតរស់នៅបច្ចុប្បន្ន Messi បានរំសាយទុកកង្វល់របស់ខ្លួន ដោយបាននាំក្រុមគ្រួសារ ប្រពន្ធ និងកូន២នាក់ របស់ខ្លួនទៅលំហែកាយនៅកោះ ដ៏ស្រស់ស្អាត ក្នុងប្រទេសអេស្ប៉ាញ ។ ហើយក្នុងការវិលត្រលប់មកប្រទេសអេស្ប៉ាញនេះវិញ ក៏ជាការត្រៀមខ្លួនមួយដែរ សម្រាប់ការប្រកួតរដូវកាលថ្មី ជាមួយ Barcelona ។

គួររំលឹកផងដែរថា Messi បានជួបប្រទះនូវបញ្ហាជាច្រើន ក្នុងមួយរយៈពេលថ្មីៗនេះ ដូចជាមិនបានជួយក្រុមជម្រើសជាតិឲ្យលើកពាន Copa America មិនថែមតែប៉ុណ្ណោះក៏ទទួលរងនូវការិះគន់ រហូតដល់ថ្នាក់រូបលោកសម្រេចចិត្ត ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ហើយនាពេលថ្មីៗនេះ រូបលោក ត្រូវបានតុលាការ ផ្តន្ទាទោសរយៈពេល ២១ខែ ពីបទបន្លំពន្ធ ប៉ុន្តែមិនតំរូវឲ្យជាប់ពន្ធធនាគាទេ ដោយតម្រូវឲ្យបង់នូវប្រាក់ពិន័យមួយចំនួន ។ បញ្ហាទាំងអស់នេះហើយបានធ្វើឲ្យ Messi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មានទាំងអ្នករិះគន់ អ្នកខ្លះប្រកាន់ជំហរការពារគាត់ជាដើម ។

ប៉ុន្តែ យើងក្រលេកមកមើល កីឡាករ Messi ផ្ទាល់វិញ គឺគាត់មិនបានខ្វល់ខ្វាយនូវបញ្ហាទាំងអស់នេះយូរទេ ហើយថែមទាំងថ្មីៗនេះ គេឃើញកីឡាកររូបនេះ បាននាំប្រពន្ធ និងកូនៗ ២នាក់ទៀតមកដើរកម្សាន្ត នៅឯកោះតូចមួយស្ថិតក្នុងប្រទេសអេស្ប៉ាញ យ៉ាងសប្បាយរីករាយ និងមានក្តីសុខ ក្នុងនោះដែរ Messi ក៏បានបង្ហាញនូវ ទឹកមុខសប្បាយរីករាយផងដែរ ដែលហាក់មើលទៅ រូបគាត់បានបំភ្លេចនូវបញ្ហាទាំងអស់នោះចោលហើយ៕

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Messi រួមទាំងឪពុក ត្រូវបានផ្តន្ទាទោស ២១ខែ ពីបទគេចពន្ធ 

តាមបណ្តាញព័ត៌មានបានឲ្យដឹងថា ព្រះរាជអាជ្ញា បានប្រកាសថា Lionel Messi និង ឪពុករបស់គាត់ បានបោកប្រាស់បន្លំលួចប្រាក់ ពន្ធអាជ្ញាធរអេស្ប៉ាញ នូវចំនួនទឹកប្រាក់ ៤.៥លានដុល្លាអាមេរិកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ ហើយក្នុងបទល្មើសនេះដែរ តុលាការក៏បានផ្តន្ទាទោស ដល់លោក Jorge និងកីឡាករសញ្ជាតិអាហ្សង់ទីន ឲ្យជាប់ពន្ធនាគារ ២១ខែដូចគ្នា។ តាមរយៈសេចកី្តថែ្លងការរបស់អេស្ប៉ាញប្រកាសទៀតថា ការកាត់ទោសនេះ នឹងអាចប្ដឹងឧទ្ធរណ៍ តាមរយៈតុលាកំពូល។ ប៉ុន្តែក្រោមច្បាប់អេស្ប៉ាញ ការកាត់ទោសជាប់ពន្ធនាគារ ក្រោមពីរឆ្នាំ និងអាចរស់នៅក្រៅឃុំបាន ដោយប្រហែលជាត្រូវបង់ប្រាក់ធានា ដូចច្នេះមានន័យថា Messi និងឪពុករបស់គាត់ អាចមិនជាប់គុកនោះទេ។

គួរបញ្ជាក់ផងដែរ Messi ត្រូវបានតុលាការ ផាកពិន័យចំនួនទឹកប្រាក់ ២.២លានដុល្លារអាមេរិក និងឪពុករបស់គាត់នូវចំនួនទឹកប្រាក់ ១.៥លានដុល្លារអាមេរិក ក្នុងបទឧក្រិដ្ឋនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]