ភ្នំពេញៈ ពិតជាមិនគួរឲ្យជឿទេ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ផន ស្រីខួច បានផ្លាស់ប្តូរខ្លួន ជាមួយការតុបតែងថ្មីប្លែក សិចស៊ីគួរឲ្យទាក់ទាញ ជាមួយការថត MV បទចម្រៀងថ្មីដែលជាបទ Original song ។

រូបថតជាច្រើនសន្លឹក ត្រូវបានគេបង្ហោះព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គមដែលមើលសឹងតែមិនស្គាល់ ព្រោះថាតារាចម្រៀង កញ្ញា ផន ស្រីខួច ហាក់បានកែប្រែមុខមាត់ និងការស្លៀកពាក់ជាថ្មី ស៊ីវិល័យខុសពីពេលមុន ខណៈដែលកញ្ញារៀបចំថតMV បទចម្រៀងថ្មីដែលជាបទ Original song សម្រាប់កញ្ញាដែលត្រៀមចេញ លក់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ចង់ដឹងថាតារាចម្រៀងស្រីរូបនេះមានការស្លៀកពាក់ស្ទីលតុបតែងខ្លួនស្រស់ស្អាតជាមុនយ៉ាងណា កុំឲ្យខាតពេលសូមទៅទស្សនាទាំងអស់គ្នា៕

ចំណាប់អារម្មណ៍ខ្មែរឡូត៖ ដោយឡែក ចំណែកឯតារាចម្រៀងស្រី ទេព បូព្រឹក្ស វិញបានបង្ហាញមុខជាថ្មី ជាមួយនឹងបទចម្រៀង Original ថ្មីរបស់នាង ចំណងជើងថា "Twerk "។

បទចម្រៀងថ្មីស្រឡាង "Twerk" ដែលចេញកាលពីម្សិលមិញ បានធ្វើឲ្យកក្រើកពេញហ្វេសប៊ុក ជាមួយនឹងស្ទាយថតប្លែក និងស្ទីលលេងខ្លួនស៊ិចស៊ី របស់កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងសក់ពណ៌ផ្កាឈូក ដែលមើលទៅកាន់តែទាក់ទាញ។

ហើយមិនតែប៉ុណ្ណោះ បទនេះដែរ គ្រាន់តែចេញTeaserសោះ ល្បីខ្លាំង និងគាំទ្រយ៉ាងខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំចេញវីដេអូចម្រៀងពេញទៀត ថាតើយ៉ាងណាទៅ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានបង្ហាញគំនិតរៀងៗខ្លួន ទៅលើបទរបស់នាងដែរ ដែលអ្នកខ្លះ បានរិះគន់ថា បទចម្រៀងស្តាប់មិនបាន ហើយថែមទាំងយកស្ទាយលេងខ្លួន តាមតារាចម្រៀងបរទេស ដូចជានាង Nicki Minaj ទៀតផង ហើយសូម្បីប្លង់ថត ក៏ព្យាយាមធ្វើឲ្យបទចម្រៀងបរទេសដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន បានលើកទឹកចិត្តទៅកាន់ កញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះថារូបនាង កំពុងតែលើកកម្ពស់សិល្បៈខ្មែរ ដើម្បីឲ្យមានបទ Original កាន់តែច្រើន ហើយបទចម្រៀង Original នេះទៀតសោតដែរ ក៏មិនមែនងាយនឹងផលិតបាននោះដែរ៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស