​ភ្នំ​ពេ​ញ៖ ​​អ​ស់​រ​យៈ​ពេ​ល​​ជាច្រើ​ន​​ ឆ្នាំ​​មកហើ​យ​ដែ​​ល​ ​តារាស​ម្តែ​​ង ​និង​ច​ម្រៀ​ង ​​កញ្ញា ​កុ​ល​ ​ដាវី​​ ​បា​នសា​ង​ស្នេ​​ហ៍ក្រៅ​ឆា​ក​ជា​មួ​យ​ ​លោ​ក​ សុ​ខ ​រ​ក្សា​​ ​ដោ​យ​ជា​និច្ច​កា​ល​​ពួ​ក​គេទាំ​​ង​ពី​រ​នា​ក់​ តែ​ង​តែ​បណ្តើរគ្នា បង្ហាញឲ្យមហាជនបានឃើញពីភាពល្អូកល្អើន របស់ពួកគេទាំងពីរនាក់ ក្នុងនាមជាគូស្នេហ៍ ។

ហើយអ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានបង្ហាញអារម្មណ៍ស្រលាញ់ ពេញចិត្តនិងចង់បានស្អាតៗជាមួយគ្នា ខណៈដែលអ្នកទាំងពីរ នៅមិនទាន់រំលេចគម្រោង រៀបការនៅឡើយ ។ ជារឿយៗគូស្នេហ៍ ដែលជាអ្នកសិល្បៈ កញ្ញា កុល ដាវី និងលោក សុខ រក្សា តែងតែប្រាប់មហាជន ក៏ដូចជាអ្នកសារ​ព័ត៌មានថា ពួកគេទាំងពីរនាក់ នៅមិនទាន់មានគម្រោង ចូលរោងការនៅឡើយទេ ព្រោះថាជានៅជាប់ដៃ ពង្រឹងរបររកស៊ី ឲ្យកាន់តែមានលំនឹង ជាងនេះសិន ទើបគិតពីរឿងរៀបការ សាងគ្រួសារជាមួយគ្នា ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គឺនៅពេលថ្មីៗនេះគូស្នេហ៍ ដែលមិនទាន់បានដឹកដៃគ្នា ចូលរោងការ​មួយគូនេះ បានបង្ហាញពីតម្រុយ ថាពួកគេចង់បានកូនពូន​ ជាថៅដោយ កញ្ញា កុល ដាវី បានរំលេចសារនិងមានភ្ជាប់ មកជា​មួយ​រូបថត របស់ពួកគេ ពរកូនក្មេងប្រុសម្នាក់ថា « បើយើងបានកូនស្អាតអញ្ចឹង មិនដឹងជាអូនសប្បាយចិត្ត ប៉ុណ្ណាទេ សុខចិត្ត​ធ្វើជាមេជ្រូក ក៏បានអត់ច្រើនទេ១ឡូ បានហើយ»៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ រំលឹកឡើងវិញព័ត៌មានកាលពីលើកមុនផងដែរថា តារាសម្តែងសិចស៊ី ដើមទ្រូងធំ កញ្ញា កុល ដាវី កន្លង​មកទស្សនិក​បានស្គាល់នាង ​តាមរយៈការ​សម្តែងរឿងភាគរាយរង តែប៉ុណ្ណោះ ប៉ុន្តែចូលដល់ឆ្នាំ​២០១៦ នេះ កុល ដាវី រាសីឡើង អាច​ឈោង​ចាប់ការសម្តែង រឿងខ្នាត​ធំ លំដាប់អន្តរជាតិ ដែលមាន​តួ​ល្បីៗ មកពីក្រៅ​ប្រទេសថត ជាមួយនាង។​

វត្តមានដំបូងរបស់ កុល ដាវី លើ​ផ្ទាំងក្រណាត់​សខ្នាតធំ តាមរយៈរឿង JaiBreak ឬ បំបែកគុក ដែលកំពុង​ថត​ជាបណ្តើរ ក្រោយការធ្វើសន្នីសីទកាសែត កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅ BurgerLab មហាវិថីនរោត្តម។ ប្រភពក្នុង​ចង្កោមសិល្បៈ បានបង្ហើប​ឲ្យដឹងថា កុល ដាវី ក៏បង្ហាញ​​វត្តមានថត ​ក្នុងភាពយន្តមួយនេះផងដែរ ក្រោយការ​ជួយជ្រោមជ្រែង ពី​តារាសម្តែងម្នាក់ ។​ ដំណឹងនេះបានធ្វើឲ្យ ទស្សនិកជន​ ជាពិសេស​អ្នកគាំទ្រ ស្ងប់ស្ងែង​នាង និង​សម្តែងការ​សាទរ ជាមួយនឹងវត្តមាន ដែលអាច​មានឱកាស ឈោង​ចាប់​តំណែង​ក្នុងតួ លំដាប់​អន្តរជាតិ ដែលជារឿងមួយ មានផលិត​ករ​ល្បី​ៗ មកពីហូលីវ៉ូដ ជា​អ្នកដឹកនាំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]