ភ្នំពេញ៖ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហាញមុខជាថ្មី ជាមួយនឹងបទចម្រៀង Original ថ្មីរបស់នាង ចំណងជើងថា "Twerk "។

បទចម្រៀងថ្មីស្រឡាង "Twerk" ដែលចេញកាលពីម្សិលមិញ បានធ្វើឲ្យកក្រើកពេញហ្វេសប៊ុក ជាមួយនឹងស្ទាយថតប្លែក និងស្ទីលលេងខ្លួនស៊ិចស៊ី របស់កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងសក់ពណ៌ផ្កាឈូក ដែលមើលទៅកាន់តែទាក់ទាញ។

ហើយមិនតែប៉ុណ្ណោះ បទនេះដែរ គ្រាន់តែចេញTeaserសោះ ល្បីខ្លាំង និងគាំទ្រយ៉ាងខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំចេញវីដេអូចម្រៀងពេញទៀត ថាតើយ៉ាងណាទៅ។ 

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានបង្ហាញគំនិតរៀងៗខ្លួន ទៅលើបទរបស់នាងដែរ ដែលអ្នកខ្លះ បានរិះគន់ថា បទចម្រៀងស្តាប់មិនបាន ហើយថែមទាំងយកស្ទាយលេងខ្លួន តាមតារាចម្រៀងបរទេស ដូចជានាង Nicki Minaj ទៀតផង ហើយសូម្បីប្លង់ថត ក៏ព្យាយាមធ្វើឲ្យបទចម្រៀងបរទេសដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន បានលើកទឹកចិត្តទៅកាន់ កញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះថារូបនាង កំពុងតែលើកកម្ពស់សិល្បៈខ្មែរ ដើម្បីឲ្យមានបទ Original កាន់តែច្រើន ហើយបទចម្រៀង Original នេះទៀតសោតដែរ ក៏មិនមែនងាយនឹងផលិតបាននោះដែរ៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា កញ្ញា ទេព បូព្រឹក្ស ក៏បានហួសចិត្តនឹង រូបថតមួយសន្លឹក ដែលអ្នកលេងបណ្តាញសង្គម ចោតថាជារូបរបស់នាង។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងថ្ពាល់ខួចញញឹមស្រស់ ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហោះជាសារហួសចិត្តមួយ ។

ជាការពិតណាស់ នៅក្នុងសារដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះនោះ គឺមានភ្ជាប់មកជាមួយនឹង រូបថតScreenshot មួយសន្លឹក ដែលនាងបានថតចេញពីហ្វេសបុ៊កផេកមួយ ដែលគេបានបង្ហោះនូវរូបថតនារីម្នាក់ ដែលឈរថតរូបនៅមុខកញ្ចក់ក្នុង ស្ថានភាពស្លៀកឈុតគ្រឿងក្នុង ហើយផេកនោះ បានសរសេរបង្ហោះដោយភ្ជាប់ជាមួយនឹង រូបថតនោះថា៖ «មើល បូព្រឹក្ស លេងចុះ ឡើងកប់ #លើសហើយ» បន្ទាប់ពីឃើញដូចនេះ ក៏ធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ទប់អារម្មណ៍មិនជាប់ និងខ្លាចអ្នកគាំទ្ររបស់នាងយល់ច្រលំទៀតនោះ នាងក៏បានបង្ហោះឆ្លើយតបទៅនឹងផេកនោះ វិញបែបកំប្លែងៗថា ៖

«OMG !! រាងដែលអូនប្រាថ្នា បើបានដើមទ្រូងធំ ដើមដៃតូច ជើងស្រលូន រាងអញ្ចឹងល្អយ៉ាងណាទេ សរសើរបងពូកែរករូបមែន សូម្បីខ្ញុំក៌ចង់ Surprise ខ្លួនឯងទៀតហា ថាបានរាងស្អាតអញ្ចឹងតាំងពីពេលណា ហាហាហើយបើរាងបានប៉ុណ្ណឹងមែន សប្បាយស្លៀកពាក់ណាស់ ព្រោះរាងស្អាត ស្លៀកអី្វក៌សម មិនបាច់ខំរកម៉ូត ច្នៃម៉ូត កាត់ពាក់អោយសមរាងដូចរាល់ថ្ងៃ ហត់ ហើយ ពិបាកណាស់ តែគ្រាន់តែបញ្ជាក់ Admin Page មុនផុសគួរគិត កុំដោយសារចង់បានល្បី ផេកខ្លួនឯងយកឈ្មោះតារាផ្សេងមកលេងសើច សូមគិតដល់ចិត្តគេផង !! ប្រយ័ត្នមានបញ្ហាជាយថាហេតុបង អរគុណ Admin #M»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស