ព័រទុយហ្គាល់៖ បន្ទាប់ពី ក្រុមជម្រើសជាតិព័រទុយហ្គាល់ អបអរសាទរ នូវជ័យជំនះរបស់ខ្លួន ក្នុងការលើកពាន EURO ឆ្នាំ២០១៦ នៅប្រទេសបារាំង រួចមក នាពេលថ្មីៗនេះ ពួកគេក៏បានធ្វើដំណើរ មកកាន់ប្រទេសកំណើតរបស់ខ្លួន នៃទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ វិញ ។

ក្នុងការធ្វើដំណើរមកកាន់ទីក្រុងកំណើតរបស់ខ្លួននេះ ឃើញថាមានអ្នកគាំទ្រ ប្រមាណជាងរាប់មឺុននាក់ បានឈររង់ចាំ ជាមួយសម្រែកហ៊ោរកញ្ជ្រៀវ កងរំពងពេញទីក្រុង ដែលហាក់មើលទៅពិតជាមានភាពរីករាយយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក៏ត្រូវបានដង្ហែតាមឡានក្រុង ដើម្បីធ្វើពិធី អបអរសាទរ នៅតាមដងផ្លូវ ជាមួយអ្នកគាំទ្រ រាប់មឺុននាក់នោះដែរ ។

ក្នុងអំឡុងពេលអបអរសាទរ គេសង្កេតឃើញថា តារាឆ្នើមរបស់ក្រុមជម្រើសជាតិ កីឡាករ Cristiano Ronaldo គាត់បានសម្តែងនូវភាពរីករាយជាខ្លាំង ជាមួយមិត្តរួមក្រុមរបស់គាត់ ហើយក៏បានបញ្ចេញវាចារខ្លះដែរ ដោយរូបលោកបានថ្លែងថា « គាត់ទន្ទឹងរងចាំពេលវេលានេះ អស់រយៈពេល១២ឆ្នាំ មកហើយ ហើយនេះក៏ជាក្តីសុបិនមួយរបស់គាត់ ក្នុងការឈ្នះពានជាមួយក្រុមជម្រើសជាតិដែរ » ។ ស្របពេលជាមួយគ្នានេះ Cristiano Ronaldo ជាមួយមិត្តរួមក្រុម ក៏បន្ត នូវពិធីអបសាទរយ៉ាងសប្បាយរីករាយ រួមផ្សំជាមួយនឹងបទចម្រៀង ដែលច្រៀងដោយ Ronaldo ផ្ទាល់ទៀតផង៕

តោះទស្សនាវីដេអូ កីឡាករ Cristiano Ronaldo ច្រៀងទាំងអស់គ្នា៖

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]