រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ សីហា ២០១២ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះទៅពិនិត្យតំបន់ស្ពានស្ទឹងមានជ័យ ដើម្បីរកមើលផលប៉ះពាល់ត្រៀមរៀបចំធ្វើពិធីសែនក្រុងពាលី និងបើកការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមាជ័យ ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះលោកកែប ជុតិមា បានណែនាំដល់មន្ត្រីជំនាញក្រោមឱវាទឱ្យមើលថ្ងៃ ខែ ជ្រើសរើសយកថ្ងៃល្អ ដើម្បីបើកការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ដែលសាលារាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើងនាអំឡុងខែកញ្ញា ខាងមុខនេះ។ បើតាមគម្រោងដែលគ្រោងទុកពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់ពាន់នាក់ ។

លោកកែប ជុតិមា បានជំរុញឱ្យអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ឱ្យបាន ឆាប់រហ័ស ។ ជាមួយគ្នានេះដែរ ចំពោះស្លាកផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ និងប្រព័ន្ធខ្សែកាបទឹកភ្លើងនានាក៏ត្រូវរុះរើចេញឱ្យបានទាន់ ពេលវេលាផងដែរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]