ថៃ៖ តារាស្រីថៃ Chompoo Araya បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញរូបនាង ចូលញ៉ាំគុយទាវតាមចិញ្ចើមផ្លូវ ធ្វើព្រងើយ។

តារាស្រីរូបនេះ ទើបមកពីប្រទេសបារាំងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែនឹកឃ្លានអាហារតាមចិញ្ចើមផ្លូវទៅវិញ ប្រហែលចង់ផ្លាស់ប្តូរបរិយាកាសពីកន្លែងទំនើប មកជាកន្លែងបែបសាមញ្ញៗហើយ។ 

វត្តមានរបស់នាង Chompoo នៅកន្លែងទីប្រជុំជនបែបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្លឹកមើល និងសឹងមិនជឿថា បានជួបនាងនៅតុអាហារធម្មតាបែបនេះសោះ។  ហើយជាពិសេស នាងមិនត្រឹមតែញ៉ាំគុយទាវប៉ុណ្ណោះទេ ថែមទាំងបន្តការញ៉ាំ បង្អែម ទឹកដោះគោ នំប៉័ង នៅកន្លែងផ្សេងៗទៀត ដែលធ្វើរឹកពារធម្មតា មិនខ្វល់ពីការសំលឹងមើលរបស់មហាជនឡើយ។

ក្នុងនោះដែរអ្នកគាំទ្រក៏បានសរសើរ ពីកាយវិការរបស់នាង ដែលមិនចេះប្រកាន់ និងដើរញ៉ាំអាហារសាមញ្ញៗ។ ហើយនេះ ក៏មិនមែនលើកទីមួយ ដែលនាងញ៉ាំអាហារតាមចិញ្ចើមផ្លូវ គឺអ្នកគាំទ្របានឃើញនាងជាច្រើនដង ដែលពេលខ្លះ នាងថែមទាំងជិះម៉ូតូឌុបទៀតផង។ សកម្មភាពរបស់Chompoo បែបនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់ និងគាំទ្រនាងយ៉ាងខ្លាំង។

គួររំលឹកផងដែរថា នាង Chompoo ជាតារាស្រីដែលមានសំណាងបំផុត មានស្វាមីស្រឡាញ់ ថ្នាក់ថ្នមនាងដូចព្រះនាង។ ហើយកាលពីសប្តាហ៍មុននេះដែរ ស្វាមីរបស់នាង បានទៅSurprise នាងដល់ប្រទេសបារាំង ដែលនាំនាងទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានដ៏ល្បី និងជូននាងដើរទិញឥវ៉ាន់ពេញមួយថ្ងៃតែម្តង សម្រាប់ជាកាដូថ្ងៃកំណើតរបស់នាងក្នុងឆ្នាំនេះ៕ 

ស្វាមីរបស់នាង ទៅSuprise នាង ដល់ប្រទេសបារាំង កាលពីសប្តាហ៍មុន

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីសប្តាហ៍មុន នាង Chompoo បានទៅចូលរូមកម្មវិធី បង្ហាញម៉ូតសម្លៀកបំពាក់ Paris Fashion Week នៅប្រទេសប៉ារីស។  

អ្នកនាង Chompoo Ariya ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវីធី បង្ហាញម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ លំដាប់ពិភពលោក ដែលមានឈ្មោះថា “Paris Fashion Week” នៅឯទីក្រុងប៉ារីស។

ទន្ទឹមនឹងនេះផងដែរ អ្នកនាង Chompoo ដែលជាតារាស្រីដ៏ល្បីមួយរូប ប្រចាំប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលមិនធម្មតា ដោយសារអ្នកនាងបានលេង នូវឈុតដ៏ពិសេសមួយ គឺឈុតប៉ារ៉ាបញ្ចេញអាវក្នុង ដោយចំហឡេវអាវទាំងអស់ មិនបានបិទមួយគ្រាប់ណាមួយឡើយ ព្រមទាំងដៃកាន់កាបូបប៉ារ៉ាមួយ ដែលមើលទៅពិតជាទាក់ទាញមួយបែបផងដែរ។

លើសពីនេះទៅទៀត អ្នកនាងក៏បានបង្ហាញនូវម៉ូត សំលៀកបំពាក់ជាច្រើនឈុតបន្ថែមទៀត ដែលសុទ្ធសឹងជាឈុតស្រស់ស្អាតម៉ាកល្បីៗ ដែលបង្ហាញនៅឯប្រទេសបារាំង។

ដោយឈុតខាងក្រោមនេះ គឺអ្នកនាងបានចូលរួមនៅក្នុងកម្មវីធី DIOR HAUTE COUTURE FALL/WINTER 2016 នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងកម្មវិធី ជាច្រើនទៀតផងដែរ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]