យោងទៅតាមគេហទំព័ររបស់ប្រទេស អង់គ្លេសបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់មួយ ដោយសារតែបងប្អូន ៥នាក់ ក្នុងចំណោម ៨នាក់ រៀបការក្នុងថ្ងៃតែមួយ។

ឪពុករបស់ពួកគេតែងតែនិយាយថា អ្នកទាំងប្រាំចូលចិត្ដធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា ដូចនេះពាក្យនេះបានក្លាយជា ការពិត ក៏ដោយសារតែ បងប្អូនប្រុសស្រីទាំង៥នាក់របស់ពួកគេ បានចែករំលែកពិធីអាពាហ៍ពិពាហ៍ជាមួយគ្នា នៅថ្ងៃទី ១០ ខែសីហានេះ។ Emily, Sydney, Walker, Bradford និង Brooke ធ្វើពិធីរៀបការជាមួយគ្នា នៅក្នុងថ្ងៃតែមួយនៅព្រះវិហារ LDS នៅ Mesa ក្នុងរដ្ឋ Arizona ។ បងប្អូនប្រុសស្រីដែលមាន អាយុពិី ២០ទៅ ២៨ឆ្នាំ មិនត្រឹមតែរៀបចំពិធីពេលព្រឹក នៅព្រះវិហារនោះទេ តែពួកគេបានធ្វើពិធីជប់លៀងនៅ សារមន្ទីរយន្ដហោះផងដែរ។  

បើនិយាយពីប្រវត្ដិសេ្នហាវិញ ប្អូនស្រីពៅ គឺ Sydney បានភ្ជាប់ពាក្យជាង ១ខែ បន្ទាប់ពីលង់ស្នេហ៍ Doug Schaub ។ សម្រាប់បងប្រុស Bradford និង Walker បានសុំរៀបការទៅមិត្ដស្រីដូចគ្នានៅក្នុងថ្ងៃតែមួយ តែទីកន្លែងខុសគ្នា។ Kristen Waldie បាននិយាយថា គ្រួសាររបស់ពួកគេមាន គំរោងក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍ ៤គូដែលនេះ ហាក់ដូចជារំភើប និងរីករាយជាខ្លាំង តែអ្វីដែលបង្កឲ្យពិធីកាន់តែមាន ភាពអស្ចារ្យនេះគឺ ប្អូនស្រី Brooke និងមិត្ដប្រុសរបស់នាង ទើបតែភ្ជាប់ពាក្យដូចគ្នា។ ដូចនេះពួកគេ អាចធ្វើពិធីនេះរួមជាមួយគ្នា ហើយពួកគេបាននិយាយថា ពួកគេនឹងរៀបចំខួបអាពាហ៍ពិពាហ៍មួយឆ្នាំជាមួយ គ្នាដូចគ្នា។

តើប្រិយមិត្ដចង់ រៀបការរួមគ្នាជាមួយនឹង បងប្អូនរបស់អ្នកទាំងអស់គ្នាដែរឬទេ?

សូមមើលរូបភាព និងវីដេអូទាំងអស់គ្នា៖

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]