អង្កាំគឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមៗ។ មនុស្សជាច្រើនចូលចិត្ត ញ៉ាំវាតែពិបាករកទិញបន្តិច ព្រោះវាមិនសូវមានលក់គ្រប់រដូវនោះទេ។ ផ្លែនេះជាភាសា អង់គ្លេសមានឈ្មោះថា Salacca ឬ Salak ដែលមានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី។ វាមានគុណសម្បត្តិជួយថែរក្សាសុខភាពរាងកាយអ្នក បានយ៉ាងល្អ និងជាពិសេសវាក៏មានសមត្ថភាពអាចព្យាបាលជំងឺផ្សេងៗបានល្អទៀតផង។ វាមានប្រយោជន៍ជាច្រើនដូចជា៖

១.ប្រឆាំងសារធាតុអុកស៊ីតកម្ម៖ នៅក្នុងផ្លែអង្កាំតាមការសិក្សាស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Malaysia Sabah បានបង្ហាញឱ្យដឹងថា វាមានផ្ទុកសារធាតុប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់មែនទែន សម្រាប់ការការពារជំងឺដូចជា៖ ជំងឺមហារីក ជំងឺបេះដូង ទប់ស្កាត់ការបំផ្លាញកោសិកាផ្សេងៗពីរ៉ាឌីកាល់សេរី និងជួយពន្យាភាពចាស់ជាងវ័យផងដែរ។

២.​ កែវភ្នែក៖ សារជាតិ Beta-carotene ជួយរក្សាភ្នែកឱ្យមានសុខភាពល្អ វាត្រូវ បានគេទទួលស្គាល់ថាមានគុណប្រយោន៍ប្រៀបដូចជាការ៉ុតដែរ។ វីតាមីនក្នុងផ្លែអង្កាំ គឺអាចជួយដល់ ការព្យាបាលភ្នែក សម្រាប់អ្នកដែលមានភ្នែកម្ញូប ឬភ្នែកស្រាវាំងបាន យ៉ាងមានប្រសិទ្ធភាព។

៣.ជួយសម្រកទម្ងន់៖ វាពោរពេញទៅដោយសារធាតុចិញ្ចឹម ដែលល្អសម្រាប់អ្នក ដែលចង់សម្រកទម្ងន់។ វីតាមីន C និងជាតិសរសៃពេលដែលអ្នកបរិភោគវានឹងធ្វើ ឱ្យក្រពះហាក់ដូចជា បានទទួលភាពឆ្អែតគ្រប់គ្រាន់ និងជួយរំញោចប្រព័ន្ធធ្វើការ របស់ពោះវៀនយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកក៏ត្រូវតែមានការ ប្រុងប្រយ័ត្នដែរនៅក្នុងការបរិភោគវា ឱ្យសមស្រមទៅនឹងបរិមាណ ព្រោះដោយសារ តែផ្លែអង្កាំនេះជាប្រភេទផ្លែឈើ ដែលមានកាឡូរីខ្ពស់ផងដែរ ដោយក្នុង ១០០ក្រាម មាន៦០កាឡូរី។ 

៤.ព្យាបាលជំងឺរាគរូស៖ អ្នកប្រហែលជាធ្លាប់បានឮជាច្រើនដងថា នៅពេលរាគរូស មិនគួរបរិភោគអ្វីនោះទេ លើកលែងតែម្ហូបអាហារណាដែលសម្បូរជាតិទឹក។ តែអង្កាំ ក៏អាចព្យាបាលជំងឺនេះបានដែរ ព្រោះវាមានជាតិទឹកសមល្មមគ្រប់គ្រាន់ អាចកាត់បន្ថយ ការរាគរូសនេះបាន។

៥.បម្រុងខួរក្បាល៖ វាជាផ្លែឈើដែលអាចចិញ្ចឹមខួរក្បាលបានយ៉ាងល្អ ព្រោះវាមាន ផ្ទុកទៅដោយប៉ូតាស្យូមខ្ពស់ ថែមទាំងអាចបង្កើនសមត្ថភាពនៃការចងចាំបានទ្វេរឡើង ល្អជាងការប្រើប្រាស់ថ្នាំគ្រាប់ទៅទៀត។

៦.បំបាត់អាការអស់កម្លាំង៖ វីតាមីនAនៅក្នុងអង្កាំអាចជួយបន្ថយភាពអស់កម្លាំងពី ការងារឬបន្ទាប់ពីការលេងកីឡាផ្សេងៗបានយ៉ាងល្អ។ វាអាចជួយកាត់បន្ថយការ រលាកសន្លាក់ក្នុងរាងកាយ និងកាតបន្ថយការឡើងជាតិស្ករខ្ពស់ក្នុងឈាមផងដែរ។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានវាស្រស់ៗ អ្នកអាចច្របាច់យកទឹកស្រស់មកផឹក ក៏បានប៉ុន្តែមិនត្រូវបន្ថែមស្ករច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងខ្លាំង។

៧.បំបាត់ការឈឺចុកចាប់នៅក្នុងទ្រូង៖ អ្នកគ្រាន់តែបរិភោគវាលាយជាមួយទឹកឃ្មុំ ប៉ុណ្ណោះ វានឹងជួយដុតបំផ្លាញ អាការៈឈឺចុកចាប់ទាំងនេះបានយ៉ាងល្អប្រសើរ។

៨.ព្យាបាលឬសដូងបាត៖ ផ្លែរបស់វាមិនត្រឹមតែអាចឱ្យអ្នកទទួលបាននូវ សុខភាពល្អនោះទេ ឯស្លឹកវាក៏មានប្រយោជន៍ដែរ ដោយការយកស្លឹកវាទៅដាំទឹក លាយជាមួយទឹកឃ្មុំ ហើយផឹកបីដងក្នុងមួយថ្ងៃ នោះវានឹងជួយបន្ធូរបន្ថយការឈឺចាប់ ដោយសារជំងឺឬសដូងបាតនេះយ៉ាងឆាប់រហ័ស៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]