មានមនុស្ស៥នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានឡានធំមួយគ្រឿងជាឡានក្រឡុកស៊ីម៉ង់ បានទៅបុកជាមួយនឹងឡានក្រុង ដែលកំពុងតែបើកនៅ លើដងផ្លូវមួយកាលពីថ្ងៃទី ២៧ ខែសីហានេះ នៅក្នុងសឹង្ហបុរី។

គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលឡាន ក្រុងបម្រើសេវាលេខ ១៦៤ កំពុងតែបើកបរនៅ ក្បែរ West Avenue ប្រហែលជាម៉ោង ៣ និង៤៥នាទីល្ងាច។ យោងទៅតាមព័ត៍មានរបស់ Shin Min Daily បានឲ្យដឹងថា នៅក្នុងពេលកើតហេតុនោះ គឺកំពុងតែមានភ្លៀងធ្លាក់ ហើយឡានក្រុងបើកឆ្ពោះទៅ Toa Payoh ។ អ្នកដំណើរម្នាក់នៅក្នុងឡានក្រុងបាននិយាយថា ឡានក្រុង និងឡានធំនេះ បានបុកគ្នានៅពេលដែល ជួបផ្លូវប្រសព្វគ្នា ហើយនៅក្នុងឡានក្រុងយ៉ាងហោចណាស់ មានមនុស្សជាង ១០នាក់នៅក្នុុងឡាននេះ។ នាងបានបន្ដថា ខ្លួននាងបានធ្លាក់ពីកៅអី អង្គុយភ្លាមៗ ហើយខ្លួននាងក៏បានរអិលទៅខាង ក្រោយរថយន្ដក្រុងតែម្ដង។ ថ្ងាស និងដៃទាំងពីររបស់នាង បានរងរបួស នៅពេលដែលមាន រឿងកើតឡើង។ ជាលិទ្ធផលគេជឿជាក់ថា អ្នកបើកបរឡានស៊ីម៉ង់ បានបំពាន ភ្លើងក្រហម ដោយមិនបានគោរពភ្លើងស្ដុកនោះទេ ដូចនេះក៏មានគ្រោះថ្នាក់កើតឡើងតែម្ដង។ សម្រាប់ពេលនេះប៉ូលីស កំពុងតែធ្វើការសើុបអង្កេតឲ្យបានច្បាស់លាស់។

សូមគោរពចរាចរណ៍ នៅពេលដែលលោកអ្នកកំពុងតែ បើកបរយាន្ដជំនិះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]