ភ្នំពេញ ៖ ខាន់ ជេមស៍ តារាចម្រៀង កំពុងមានភាពលេចធ្លោ ប្រចាំក្នុងផលិតកម្ម Rock ដែលជាផលិតកម្ម និពន្ធ បទចម្រៀងប្រកាន់គោលការណ៍មិនចំលងពីបរទេស ត្រូវបានប្រភពស្និទ្ធតារារូបនេះ បង្ហើបប្រាប់ឲ្យដឹងថា លោក កំពុងតែស្ថិតក្នុងសភាពស្រពិចស្រពិល ក្នុងការចាកចេញ ពីផលិតកម្ម Rock ខណៈដែលផលិតកម្មសម្បូរទ្រព្យ ធនមួយនេះកំពុងជួបប្រទះនូវវិបត្តិផ្ទៃក្នុង និងកំពុងតែរកច្រកដោះស្រាយ ដើម្បីបន្តដំណើរការនៅលើទីផ្សារ សិល្បៈទៅមុខទៀត ។

ប្រភពព័ត៌មានដែលធ្លាយ ចេញពីផលិតកម្ម Rock បានបង្ហើបឲ្យដឹងថា បញ្ហាដែលកើតមាន រហូតដល់មានតារា ចម្រៀង បានចាប់ផ្ដើមវេចបង្វេចបន្តចាកចេញជាហូរហែនេះ គឺមិនមែនផ្តោតសំខាន់ ទៅលើបញ្ហាហិរញ្ញវត្ថុ ឬការ ខ្វះខាតថវិកា ឬមានជម្លោះរវាងគ្នា និង គ្នានោះទេ ពោលគឺដោយសារតែការផលិតបទចម្រៀង មានលក្ខណៈយឺត យ៉ាវ មិនបានបំពេញតាមសេចក្តីត្រូវការរបស់ទីផ្សារសិល្បៈ និងម្ចាស់ផលិតកម្ម ហើយបទចម្រៀង ដែលចេញ លក់នៅលើទីផ្សារទៀតសោត ក៏មិនទទួលបានការគាំទ្រ ពីទស្សិកជននោះដែរ ដូច្នេះទើបតារាចម្រៀងចេះ តែបន្ត ចាកចេញ ជាបន្តបន្ទាប់ ។

ប្រភពខាងលើបានបន្តទៀតថា មួយរយៈនេះបានលេចឮថា ផលិតកម្ម Rock អាចនឹងផ្អាកដំណើរការផលិតបទ ចម្រៀងរបស់ខ្លូន ប៉ុន្តែបញ្ហានេះវាមិនពិតទាំងស្រុងនោះទេ ព្រោះវាអាស្រ័យទៅលើម្ចាស់ផលិតកម្ម ជាអ្នក សម្រេច។ ម្យ៉ាងទៀត តារាមួយចំនួន ដែលបានដើរចេញ ពី Rock គឺតារាទាំងនោះ នៅជាប់កុងត្រាជាមួយផលិត កម្មRock ដដែល ពោលបើគិតទៅតាមផ្លូវច្បាប់ពួកគេ នៅតែទទួលការគ្រប់គ្រងពី Rock អត់ទាន់អ្នកចម្រៀងណា មួយផុតកុងត្រានោះទេ។

ទោះបីជាយ៉ាងណា សម្រាប់តារាចម្រៀង ខាន់ ជែមស៍ ដែលកំពុងលេចឮថា ត្រៀមចាកចេញពីផលិតកម្ម Rock នៅពេលនេះ គឺកំពុងតែស្ថិតនៅសភាពរារែក មិនទាន់ច្បាស់លាស់ ១០០% បើទោះបីជា Rock កំពុងជួបវិបត្តិផ្ទៃ ក្នុងយ៉ាងណាក្តី ។

ខាន់ ជែមស៍បាននិយាយថា " ខ្ញុំអត់ដឹងច្បាស់ទេបង...! ខ្ញុំសូមទោស ខ្ញុំអត់ទាន់អាចនិយាយបានទេ.. ព្រោះនេះ ជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយមិនអាចនិយាយផ្តេសផ្តាសបានទេ ។ ខ្ញុំឮតែគេនិយាយថា ខ្ញុំចេញពី RocKទៅ Sunday តែខ្ញុំមិនទាន់សម្រេច ថាយ៉ាងណានោះទេ ព្រោះមានផលិតកម្មជាច្រើន បានទាក់ទងមកខ្ញុំ"។

ទោះបីជាយ៉ាងណា បើផ្អែកតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា តារាចម្រៀងខាន់ ជែមស៍ និងត្រូវចាកចេញពីផលិតកម្ម Rock ក្នុងរយៈពេល១ខែទៀត ព្រោះរយៈពេល ២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ ថា ការផលិតបទចម្រៀង មានលក្ខណៈយឺតយ៉ាវ មិនទាន់ពេញចិត្តពីសំណាក់ថៅកែផលិតកម្ម ខណៈម្ចាស់ផលិត កម្មបានបោះទុន រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ចំណាយក្នុងផលិតកម្មមួយនេះ តែមិនបានទទួល ផលប្រយោជន៍ ឬ ផ្លែផ្កា អាចទទួលយកបានឡើយ ពោលផលិតកម្មមួយនេះ មានតែធ្លាក់ដុនដាបទៅៗ ស្ទើរតែលែងមានបទ ចម្រៀងនៅលើទីផ្សារ ដូច្នេះនៅក្នុងដំណាក់កាលនេះ កំពុងស្ថិតក្នុងស្ថានពភាពដ៏គួរឲ្យព្រួយបារម្ភ ព្រោះថា អាច នឹងត្រូវបិទទ្វារ ឬបន្តដំណើរការតទៅទៀត ៕

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]