ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក បានបង្កើតកម្មវិធីផ្តល់ជូនរង្វាន់ពិសេសភ្លាមៗ សំរាប់គ្រប់អតិថិជនដែលជាវទូរទស្សន៍សាមសុង K Series 2016 គ្រប់ម៉ូឌែល ពីថ្ងៃនេះរហូតដល់ថ្ងៃទី8 ខែសីហា ឆ្នាំ2016 អតិថិជននឹងទទួលបាននូវ Home Theatre, Giga Sound, និង Sound Bar Speaker មួយឈុតបន្ថែមដោយឥតគិតថ្លៃភ្លាមៗដោយមិនចាំបាច់ចាប់ឆ្នោតផ្សងសំណាងឡើយ។

ទូរទស្សន៍សាមសុង SUHD ស៊េរីថ្មី អាចឲ្យអ្នកទស្សនារូបភាពច្បាស់ត្រជាក់ភ្នែក ទេាះជានៅកន្លែង ដែលមានពន្លឺភ្លឺចែងចាំងជាមួយ នឹងអេក្រង់កោងគ្មានគែមដែលជារបកគំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះ អាចឲ្យលោកអ្នកមើលទូរទស្សន៍ លេងហ្គេម ប្រើអីុនធឺណែត និងប្រើកម្មវិធីជាច្រើនទៀត តាមរយៈតេលេបញ្ជាឬក៏ទូរស័ព្ទដៃជាដើម។

កាន់តែអស្ចារ្យនោះទូរទស្សន៍សាមសុង SUHD ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា QUANTUM DOT DISPLAY ដែលជួយចង្កើនពណ៌ក៏ដូចជា លំអិតចំនួនពណ៌អោយមានសភាពហ្មត់ល្អដូច ទស្សនាផ្ទាល់ ជាមួយរូបភាពមានពណ៌ធម្មជាតិពិតៗ។

បន្ថែមពីនេះទៀតក្រុមហ៊ុនសាមសុង ក៏បានបំពាក់នូវអេក្រង់ការពារចំណាំងផ្លាតដែលមានឈ្មេាះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍ដែល រំខានដល់ការទស្សនារបស់អ្នកប្រើប្រាស់។

គួររំលឹកផងដែរថាសាមសុងបានក្លាយជាក្រុមហ៊ុនលេខ 1 នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល 10 ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ 2006 ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុង ប្រទេសកម្ពុជាផងដែរ ។ ឆ្លងកាត់មួយទសវត្សរ៍ចុងក្រោយនេះ សាមសុងមិន ដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នប្រឌិត ឡើយ។

សូមប្រញាប់ឡើងរង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក ទិញមុនទទួលបានរង្វាន់មុនកម្មវិធីផ្តល់រង្វាន់ ភ្លាមៗនេះមានតែរយៈពេលមួយខែប៉ុណ្ណោះ។

ព័ត៌មានបន្ថែមទាក់ទងកម្មវិធីផ្តល់ជូនពិសេសនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទផ្តល់ សេវាកម្មអតិថិជន 023 99 32 32 ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]