ភ្នំពេញ ៖ យុវជនជាសិស្សវិទ្យាល័យ ច្បារអំពៅ ជិះម៉ូតូលឿន ដូចហោះបុកគេមួយ កន្លែងហើយមិនឈប់ ប្រឹងជិះរត់ទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យរបួសធ្លុះ បាតជើងខាងឆ្វេងឃើញដល់ឆ្អឹង និងរបួស ដៃស្ដាំផង ត្រូវបានសមត្ថកិច្ចជួយដឹកយក ទៅសង្គ្រោះនៅគ្លីនិកឯកជន មួយក្បែរកន្លែង កើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ នៅចំណុច ផ្លូវលេខ១១៣ កែងនឹងផ្លូវលេខ២៤២ ស្ថិត ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានី ភ្នំពេញ។ យុវសិស្សវិទ្យាល័យច្បារអំពៅ ដែលបើកម៉ូតូបុកគេ ដល់់ទៅ០២កន្លែងនោះ មានឈ្មោះ ម៉េង មាសសុភា អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ចំណែកភាគីរងគ្រោះវិញ មានឈ្មោះ ហ៊ុន ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ បម្រើ ការងារនៅក្រុមហ៊ុនទូរស័ព្ទស្មាត ។

សាក្សីនៅកន្លែងកើតហេតុរាយការណ៍ មកថា មុនពេលកើតហេតុគេឃើញយុវសិស្ស ឈ្មោះ ម៉េង មាសសុភា ជិះម៉ូតូម៉ាកC125 ពណ៌ ខ្មៅសេរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1T-8560 បើកបរក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ លេខ២៤២ ពេលដល់ផ្លូវបំបែកកែងនិងផ្លូវ ១១៣ ក៍បានបុកម៉ូតូជនរងគ្រោះនៅពីខាង ស្ដាំដៃ របស់គេបណ្ដាលឱ្យដួលលើគ្នា ហើយ ភាគី ខាងជនរងគ្រោះដែលជិះម៉ូតូម៉ាកវីវ៉ា របស់ ក្រុមហ៊ុន ពាក់ស្លាកលេខ ភ្នំពេញ 1F-8095 រងរបួសជើងស្ដាំនិងដៃខាងឆ្វេង ហើយត្រូវ គេជួយដឹកតាមរ៉ឺម៉កកង់បីទៅកាន ់គ្លីនិក ដែលនៅក្បែរនោះ។

បើតាមសំដីរបស់យុវសិស្សបង្កហេតុឱ្យ ដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីគេបុកម៉ូតូ នៅកន្លែងផ្សេងហើយព្យាយាមបើករត់ ទើប បណ្ដាលឱ្យ បុកជនរងគ្រោះតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល ចរាចរ ខណ្ឌ៧មករា បាននាំយកទាំងជនបង្ក និងម៉ូតូ ទាំងអស់ទៅកាន់អធិការដ្ឋានខណ្ឌ ៧មករា ដើម្បីធ្វើការដោះស្រាយគ្នាតាម ច្បាប់ ៕

 
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]