ភ្នំពេញ ៖ តារាកំប្លែងស្រី អ្នកនាង ខ្ញុង បានចេញមុខបកស្រាយភ្លាមៗ ពាក់ព័ន្ធលើរឿងមួយដែលគេល្បីថា នាងបានបាត់បង់ជីវិត ជាមួយនឹងកូនប្រុស នៅតាមដងផ្លូវ។

ចំពោះរឿងរ៉ាវមួយនេះ ត្រូវបានកក្រើកក្នុងបណ្តាញសង្គម ដែលមានមនុស្សជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា ហើយថែមជឿជាក់យ៉ាងមុតមាំទៀតថា ម្នាក់ស្រីក្នុងរូបនោះ គឺអ្នកនាង ខ្ញុង និងកូនប្រុសរបស់នាងហើយ ព្រោះក្រឡេកមើល ភិនភាគពិតជាដូចខ្លាំងណាស់។ 

ដោយសារតែពាក្យសម្តីតៗគ្នា ពីមាត់មួយទៅមាត់មួយ បានធ្វើឲ្យ តារាកំប្លែងរូបនេះ កើតទុក្ខមិនសុខចិត្ត ក៏បានបង្ហាញសារមួយតាមហ្វេសប៊ុកថា រូបនាង និងកូនប្រុស មិនមានបញ្ហាដូចក្នុងហ្វេសប៊ុកបានបង្ហោះឡើយ។ ហើយជាពិសេសនាង ក៏ព្យាយាមបង្ហាញរូបថត និងសកម្មភាពថ្មីៗ ដើម្បីឲ្យមហាជនអាចជឿថា រូបនាងគ្មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់អ្វីទេ  តែទោះជាយ៉ាងណា រូបនាងក៏អរគុណចំពោះការបារម្ភ ពីសុវត្ថិភាពរបស់នាង។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់ ក៏បានធូរចិត្ត និងត្រេកអរ ក្រោយពីបានដឹងថា អ្នកនាង ខ្ញុង និងកូនប្រុស គ្មានរឿងអាក្រក់កើតឡើង ដូចអ្វីីដែលគេបានបង្ហោះក្នុងហ្វេសប៊ុក៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹក កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងបណ្តាញសង្គម ត្រូវបានគេផ្អើលថា តារាកំប្លែងស្រី អ្នកនាង ខ្ញុង បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងកូនប្រុស

មុននេះបន្ថិចមានការភ្ញាក់ផ្អើលមួយ កើតឡើងបន្ទាប់ពីមាន ការចែកចាយបន្ត នៅលើបណ្តាញ សង្គមហ្វេសប៊ុក ថា អ្នកនាង ខ្ញុង បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយកូនប្រុស នឹងបានស្លាប់ភ្លាមៗ ផងដែរ នៅភូមិ និមន្ត កៀនស្វាយ ខេត្តកំពុងស្ពឺ ដោយមានទាំងរូបភាព ភ្ជាប់មកជាមួយទៀតផង។

ជាមួយគ្នានេះដែល LookingTODAY ក៏បានធ្វើការទាក់ទង អ្នកនាងខ្ញុង ដើម្បីសុំការបកស្រាយ អំពីព័ត៌មានមួយនេះ ប៉ុន្តែយើងមិនអាច សុំការបកស្រាយ បាននោះទេ ដោយសារតែ អ្នកនាងមានការវល់ មិនអាចបកស្រាយបាន ។ យ៉ាងណាមិញយើងក៏បាន ធ្វើការទាក់ទងទៅ លោក ពាក់ មី ដែលជាតារាកំប្លែង រួមការងារ ជាមួយអ្នកនាង ខ្ញុង ដើម្បីសួរនាំពីបញ្ហានេះ លោកក៏បានប្រាប់ថា នេះមិនមែនជាការពិតនោះទេ ហើយលោកបានលើកឡើងថា "ឆ្ងល់អ្នកដែលបង្ហោះហ្នឹង គ្រាន់តែចង់បាន Like បាន Share សោះ ចាំបាច់ធ្វើអីដល់ប៉ុណ្ណឹង ចាំបាច់ធ្វើព័ត៌មាន ភូតកុហកអញ្ចឹងធ្វើអី?" ដោយលោកបានបញ្ចាក់ថា យប់នេះអ្នកនាងខ្ញុង នឹងធ្វើ វីដេអូ ដើម្បីនិយាយ ពីបញ្ហាទាំងអស់នេះ ហើយលោកទទូច សុំឲ្យបងប្អូន ទាំងអស់គ្នាកុំយល់ច្រឡំ តទៅទៀត ៕ 

រូបថតដែលគេល្បីថា អ្នកនាង ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង