នេះគឺជារឿងមួយដ៏កំរមានណាស់ដោយមានក្មេងប្រុសម្នាក់ ត្រូវបានគេនាំទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែថ្ពាល់របស់គេ បានកាត់ផ្ដាច់ក្នុងហេតុការណ៍ផ្ទុះកំប៉ុងទឹកក្រូច ប៉ិបស៊ី។

ដោយយោងទៅតាមគេហៈទំព័រ ChinaBuzz ចុះផ្សាយនៅថ្ងៃទី ២៨ ខែសីហាបានអោយដឹងថា នៅទីក្រុង ShangHai មានក្មេងប្រុសម្នាក់បានយកប៉ិបស៊ីមួយកំប៉ុងចេញ ពីទូទឹកកកក្នុងបំណងផឹក ប៉ុន្តែនៅពេលដែលរូបគេគាស់ស្រាប់តែកំប៉ុងប៉ិបស៊ីនោះផ្ទុះ ហើយកំទេចកំប៉ុងបានកាត់ថ្ពាល់របស់គេទៀតផង។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងដោយសារតែ រូបគេបានរក្សាទុកប៉ិបស៊ីនៅក្នុង ទូទឹកកកយូរពេក ទើបបណ្តាលអោយវាផ្ទុះឡើងដូច្នេះ ហើយចំពោះជនរងគ្រោះត្រូវបាន គ្រូពេទ្យដេរថ្ពាល់ចំនួន ៣១ ថ្នេរ៕

ដោយ ៖ អម្រិត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]