កម្មកររោងចក្រ៦នាក់ ក្នុងនោះស្រី៤នាក់ បានរងរបួសធ្ងន់ និង២០នាក់ទៀតរងរបួសស្រាល ខណៈជិះរ៉ឺម៉កម៉ូតូទៅធ្វើការបែកកង់ខាងស្តាំ រេចង្កូតចូលស្រះទឹកតាមបណ្តោយផ្លូវជាតិលេខ៥ ខាងត្បូងវិហារអ៊ិស្លាម ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ សីហា ២០១២ ។

ជនរងគ្រោះរបួសធ្ងន់ពុំស្គាល់អត្តសញ្ញាណទេ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដោយឡែកអ្នករងរបួសស្រាលពុំបានទៅមន្ទីរនោះឡើយ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួច ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]