(ភ្នំពេញ)៖ អ្នកបើកបរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជនមួយ បានបើកបរលើសល្បឿនកំណត់ ខណៈទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមការ​ងារ​កំពុងស្ថិតនៅលើរថយន្តដឹកអ្នកដំណើរ។ អ្នកបើកបរថយន្តដឹកអ្នកដំណើរ បានបើកលើសល្បឿនកំណត់ ដែលល្បឿនដែលគាត់ បានបើកគឺឡើងរហូតដល់ ១០៧គីឡូម៉ែត/ម៉ោង ខណៈដែល​រថយន្ត​បើកក្រៅក្រុង ត្រូវបានអនុញ្ញាតត្រឹមល្បឿនអតិបរមា ៨០គីឡូម៉ែត/ម៉ោង។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

យោងតាម Facebook Page ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា « ១០៧គីឡូម៉ែត/ម៉ោង > លើសល្បឿនកំណត់! ដោយអ្នកបើកបរមិនបាន ដឹងជាមុនថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ កំពុងស្ថិតនៅលើរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជនមួយ អ្នកបើកបរ បានបើកលើសល្បឿន កំណត់ ដែលល្បឿនដែល​គាត់បានបើក​គឺឡើង​រហូតដល់ ១០៧គីឡូម៉ែត/ម៉ោង ខណៈដែលរថយន្តបើកក្រៅក្រុង ត្រូវបានអនុញ្ញាតត្រឹម ល្បឿនអតិបរមា ៨០គីឡូម៉ែត/ម៉ោង»។

នេះចាត់ទុកជាបទពិសោធន៍មួយ​សម្រាប់អ្នកបើកបររថយន្តគ្រប់រូប ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលដែលបើកបរនៅលើផ្លូវសាធារណៈ គ្រប់ទីកន្លែង។ អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់​ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរនៅលើដងផ្លូវផងដែរ៕

សូមទស្សនាវិដេអូ នៃការធ្វើដំណើររបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងក្រុមការងារ៖

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រថយន្ដក្រុង​របស់​រដ្ឋ​ គ្រោង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ​ទៅ​គ្រប់​បណ្ដា​ខេត្តផងដែរ

បើ​ទោះបី​មានការ​ខាតបង់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ សម្រាប់​ចំណាយ​ទៅ​លើ​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​រា​ថយ​ឡើយ សំខាន់​ផល​ចំណេញ​បាន​ទៅ​លើ​ប្រជាពលរដ្ឋ និង​ជា​ទិស​ដៅ​ថ្ងៃ​អនាគត រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៅ​តែ​បន្ត​ជំរុញ​ការ​ពង្រីក​ខ្សែ​រត់​បន្ថែម​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​២០១៨ និង​បន្ថែម​ឲ្យ​បាន​ស្ទើរតែ​ពាសពេញ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២០​ខាង​មុខ ហើយ​គ្រោង​នឹង​ពង្រីក​ទៅ​គ្រប់​បណ្ដា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក អ៊ា​ន សុ​ឃី​ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ពលរដ្ឋ​ប្រមាណ​ចន្លោះ​ពី​៦,៥​ពាន់​នាក់​ទៅ​៧​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ជិះ​រថយន្ត​នេះ ហើយ​អ្នក​ដែល​ជិះ​មិន​បង់ថ្លៃ មាន​ដូច​ជា កូនសិស្ស ជន​ចាស់ជរា និង​ជន​ពិការ​ប្រមាណ​៤០% ជា​រៀងរាល់ថ្ងៃ ។ បើ​គិត​ពី​ចំណូល និង​ការ​ចំណាយ​វិញ រដ្ឋបាល​រាជធានី​មានការ​ខាតបង់​ជា​រៀង​រាល់​ខ ទៅ​លើ​ប្រាក់ខែ​បុគ្គលិក ការ​ចំណាយ​ហ្គា​ស និង​ការងារ​ជួសជុល ដែល​ច្រើន​ជាង​ចំណូល​តែ​ម្តង ហេតុនេះ​រដ្ឋ​ត្រូវ​បំពេញបន្ថែម ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]