ប៉ូលីសម្នាក់បាននិយាយថា ស្រី្តម្នាក់ដែលរស់នៅក្នុងរដ្ឋ Texas បានកំពុងតំរង់កាំភ្លើងដើម្បីបាញ់ សត្វស្កាមួយក្បាល ប៉ុន្តែចៃដន្យនៅពេលដែលនាង កេះកៃស្រាប់តែវាបានផ្លាតទៅត្រូវប្តីរបស់នាងទៅវិញ។

ប្តីរបស់នាងនឹងត្រូវចេញពីមន្ទីរពេទ្យ Houston នៅថ្ងៃច័ន្ទ។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅផ្ទះរបស់នាងក្នុង តំបន់ College Station ពេលដែលប្តីរបស់នាងកំពុងតែអង្គុយក្នុងផ្ទះ។

ស្រ្តីជាប្រពន្ធបានលាក់កាំភ្លើងដៃមួយទុក និងពេលដែលដើរចេញពីផ្ទះ នាងបានឃើញសត្វស្កាមួយក្បាល នៅក្នុងកន្លែងដាក់ឡាន។ នាងបានធ្វើការបាញ់សត្វនោះ នឹងកាំភ្លើង តែមិនត្រូវ។ ហើយគ្រាប់កាំភ្លើងវាបាន ធ្លុះចូលក្នុងផ្ទះតាមទ្វារ និងបានទៅត្រូវចំ ពោះរបស់ប្តីនាង។ សំណាងល្អដែលគ្រាប់កាំភ្លើងវាមិនបាន ប៉ះពាល់ខ្លាំងដល់គ្រឿងក្នុង។

ប៉ូលីសមិនបានបញ្ចេញ ឈ្មោះប្តីប្រពន្ធមួយគូនេះអោយដឹងឡើយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]