តាមរយៈសារព័ត៌មាន FOX 25 NEWS បានចេញផ្សាយកាលពីព្រឹកមិញថា មានការបើកឡានបញ្ច្រាសទិសដៅ ពីត្បូងទៅជើង ហើយបុកឡានគេ២គ្រឿង បណ្ដាលអោយស្លាប់ខ្លូនឯង នៅ Portsmouth។ រថយន្តរបស់  Rose  Vitiello ស្រ្ដីវ័យ៥៦ឆ្នាំ ដែលបានបើក បញ្ច្រាសទិសដៅ ពីត្បូងទៅ ជើង នៅ Portsmouth  បណ្ដាលអោយមានការបុករថយន្តពី ២ផ្សេងគ្នានៅ តាមផ្លូវ Interstate 95 ។ មុនដំបូងរថយន្ដនោះបានបរបុករថយន្ដមួយដែលជិះ ស្របផ្លូវ ដែលកំពុងបើកនៅជិតដល់ ផ្លូវបត់ទី៣ ។ នារីម្ចាស់ឡានដែលត្រូវRose បុកនោះត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ តែនាងត្រូវរបួសស្រាលទេ។ បន្ទាប់មក Rose ក៏បានបន្ដទៅបុករថយន្ដ កេ្មងស្រី ២២ឆ្នាំ ឈ្មោះ Kathlyn Garvey អោយក្រឡាប់ដូចគ្នា ។ តាមប៉ូលីសបានអោយដឹងថា Garvey មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គ្រាន់តែរថយន្ដរបស់បានក្រឡាប់ សំរាប់ Rose វិញ រថយន្ដរបស់នាងបានក្រឡាប់ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជិតនោះ តែគេបានរាយការណ៏ថានាងបានស្លាប់ពេលដល់មន្ទីរពេទ្យ នៅ Portsmouth។ ផ្លូវ Interstate 95 នោះត្រូវបានគេបិទ ដើម្បីការស៊ើបអង្កេត ហើយបើកអោយប្រើវិញនៅថ្ងៃ អង្គារ ម៉ោង ៣ព្រឹកមិញ។ មិនមានការបញ្ជក់ពីក្រុមប៉ូលីសនោះទេ ថា មានមូលហេតុអ្វីបាន ជា Rose បើកឡានបញ្ច្រាសទិសដៅ ទាំងកណ្ដាលអាធ្រាតនោះ។

ដោយ TD 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]