ភ្នំពេញ៖ មុននេះបន្ថិចមានការភ្ញាក់ផ្អើលមួយ កើតឡើងបន្ទាប់ពីមាន ការចែកចាយបន្ត នៅលើបណ្តាញ សង្គមហ្វេសប៊ុក ថា អ្នកនាង ខ្ញុង បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយកូនប្រុស នឹងបានស្លាប់ភ្លាមៗ ផងដែរ នៅភូមិ និមន្ត កៀនស្វាយ ខេត្តកំពុងស្ពឺ ដោយមានទាំងរូបភាព ភ្ជាប់មកជាមួយទៀតផង។

ជាមួយគ្នានេះដែល LookingTODAY ក៏បានធ្វើការទាក់ទង អ្នកនាងខ្ញុង ដើម្បីសុំការបកស្រាយ អំពីព័ត៌មានមួយនេះ ប៉ុន្តែយើងមិនអាច សុំការបកស្រាយ បាននោះទេ ដោយសារតែ អ្នកនាងមានការវល់ មិនអាចបកស្រាយបាន ។ យ៉ាងណាមិញយើងក៏បាន ធ្វើការទាក់ទងទៅ លោក ពាក់ មី ដែល​ជាតារាកំប្លែង រួមការងារ ជាមួយអ្នកនាង ខ្ញុង ដើម្បីសួរនាំពីបញ្ហានេះ លោកក៏បានប្រាប់ថា នេះមិនមែនជាការពិតនោះទេ ហើយលោកបានលើកឡើងថា "ឆ្ងល់អ្នកដែលបង្ហោះហ្នឹង គ្រាន់តែចង់បាន Like បាន Share សោះ ចាំបាច់ធ្វើអីដល់ប៉ុណ្ណឹង ចាំបាច់ធ្វើព័ត៌មាន ភូតកុហកអញ្ចឹងធ្វើអី?" ដោយលោកបានបញ្ចាក់ថា យប់នេះអ្នកនាងខ្ញុង នឹងធ្វើ វីដេអូ ដើម្បីនិយាយ ពីបញ្ហាទាំងអស់នេះ ហើយលោកទទូច សុំឲ្យបងប្អូន ទាំងអស់គ្នាកុំយល់ច្រឡំ តទៅទៀត ៕

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ អ្នកនាង ខ្ញុង ក៏ធ្លាប់មានព័ត៌មានដ៏រំជើបរំជួលមួយ ដែលប្រិយមិត្តអ្នកអាន មានប្រតិកម្មយ៉ាងខ្លាំងក្លា ទៅលើតារាកំប្លែងស្រី ដែលត្រូវបាន សារព័ត៌មានក្នុងស្រុកមួយ ធ្វើការចុះផ្សាយថា «បញ្ចេញចរិត មើលងាយ លើអាជីវករម្នាក់ ក្នុងផ្សារព្រែកព្នៅ រងការរិះគន់»។

ជាការឆ្លើយតប ទៅនឹងចម្ងល់ មិត្តអ្នកអាន ទៅលើព័ត៌មាន ដែលទទួលបានការចាប់អារម្មណ៍ ចង់ដឹង ចង់លឺ ថាជាការពិតមែន ឬយ៉ាងណានោះ ក្រុមការងារខ្មែរឡូត បានធ្វើការទាក់ទង តាមទូរស័ព្ទទៅកាន់ អ្នកនាង ខ្ញុង នៅព្រឹកថ្ងៃទី ២៥ ខែមេសា នេះ ដើម្បីសុំការបំភ្លឺ និងបកស្រាយជុំវិញព័ត៌មានខាងលើ

ជួបតាមទូរសព្ទព្រឹកមិញនេះ អ្នកនាង ខ្ញុង បានប្រាប់ខ្មែរឡូត ឲ្យដឹងថា នាងក៏បានដឹង និងបានឃើញ ព័ត៌មាននោះរួចហើយ និងថែមទាំងបានអាន មតិ ជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ទៀតផង។ ប៉ុន្តែអ្នកនាង ខ្ញុង បានបង្ហាញអារម្មណ៍ ក្នុងលក្ខណ:មិនពេញចិត្តផងដែរ ទៅនឹងការ ចុះផ្សាយព័ត៌មាន នាពេលថ្មីៗនេះ ដោយចាត់ទុកថា ជាការបំប៉ោងចំណងជើង។ «ចាស.. ជាអ្នកសិល្ប: តែងតែ មានអ្នកស្រលាញ់ និងមិនស្រលាញ់ ចឹងហើយ .. ពេលខ្លះ អាចភ្លេចឆ្វេង ភ្លេចស្តាំ .. មិនអាចផ្គាប់ចិត្ត មនុស្សបានទាំងអស់ទេ»។ អ្នកនាង ខ្ញុង បន្តថា៖ «ព័ត៌មានដែលគេចុះហ្នឹង ខ្ញុំមិនទាន់ចង់ បកស្រាយរឿងរ៉ាវហ្នឹង លម្អិតពេលនេះទេ ខ្ញុំហ្នឹងបង្ហោះលើហ្វេសប៊ុក ផ្ទាល់របស់នាងខ្ញុំ តែម្តង ឈ្មោះ ស្រី ខ្ញុង ដើម្បីឲ្យបានដឹងទាំងអស់គ្នា។ ព្រោះកន្លងមក មិនថាតែខ្ញុំទេ អ្នកសិល្ប:ដទៃ ឲ្យតែផ្តល់ការបកស្រាយ ពួកគាត់យកទៅចុះបំប៉ោង ដើម្បីតែការចាប់អារម្មណ៍»។ «រឿងហ្នឹង នាងខ្ញុំក៏ចង់បញ្ជាក់ ប្រាប់បន្តិចដែរ ថាជាការបំប៉ោងចំណងជើងតែម្តង។ ហើយក៏សុំចិត្តបងប្អូនដែរ ស្រលាញ់ក្តី មិនស្រលាញ់ក្តី មេត្តាចំណាយពេលវេលា ស្វែងយល់ឲ្យច្បាស់សិន មុននឹង Comment ដឹងពិតសិន មុននឹងជេរ ព្រោះខ្មែរយើង ក៏មានសីលធម៌។ តែយ៉ាងណា នាងខ្ញុំក៏ដឹងថា មានថ្ងៃនេះ ក៏ដោយសារទស្សនិកជនដែរ តាំងពី ២០១០ ដល់ ២០១៥ រហូតមានឈ្មោះល្បី មកទល់ពេលនេះ»។

អ្នកនាងខ្ញុង បានបន្ថែមប្រាប់ ដល់ខ្មែរឡូត ទៀតថា៖ «ធម្មតាទេ សម័យនេះ សម័យហ្វេសប៊ុកទៅហើយ បើសិនជាមានរឿងឈ្លោះគ្នា ប្រកែកគ្នាក្នុងផ្សារចឹងមែន ហើយយើងជាអ្នកសិល្ប:ម្នាក់គេស្គាល់ ប៉ុណ្ណឹងដែរ ប្រាកដជាមានគេថតបង្ហោះ ផ្អើលពេញហ្វេសប៊ុកមិនខាន តែនេះមិនបាច់ថាដល់វីដេអូទេ សូម្បីតែរូបថត មួយសន្លឹកក៏គ្មានផង… ជួយគិតទៅមើល… ហើយគាត់អត់មានអីសោះ យករូបខ្ញុំ ទៅចុះផ្សាយចឹង ឯសាមីខ្លួនអត់ដឹងអីសោះ»។

បើទោះបីជា អ្នកនាងខ្ញុង មិនទាន់ចង់បកស្រាយលម្អិត ដោយចង់បង្ហោះការពិត លើគណនី (Account) ហ្វេសប៊ុក ផ្ទាល់ខ្លួនវិញ យ៉ាងណាក៏ដោយ តែនាង បានបង្ហើបឲ្យដឹងផងដែរថា មុនពេលចូលឆ្នាំខ្មែរ គាត់២នាក់ប្អូន បានទៅទិញផ្លែឈើ នៅតូបមួយកន្លែង ក្នុងផ្សារ សំរាប់ចូលឆ្នាំ ហើយគាប់ជួនឃើញពូម្នាក់ គាត់រត់ម៉ូតូឌុប មកទិញនៅទីនោះដែរ និងបានលឺពូនោះ ត្អូញត្អែរ ថាចង់ទិញស្វាយផ្ញើរម្តាយ តែរកអត់បានសោះ មានតែ ២,៥០០រៀល (ទិញបាន ៣ផ្លែ) ។ ដោយលឺដូចនេះ អ្នកនាង ខ្ញុង ក៏ប្រាប់ទៅគាត់ ថាលុយប៉ុណ្ណឹង ធ្វើម៉េចនឹងទិញស្វាយបានហូប ទើបនាង ជួយទិញស្វាយខ្លះឲ្យគាត់ (ពូម៉ូតូឌុប) តែម្តងទៅ។ «ចុះចំណុចល្អ ម៉េចមិនឃើញគាត់ ចុះផ្សាយផងទៅ ហេតុអី បំបាត់ត្រង់ចំណុចហ្នឹង?» នេះបើតាមការបញ្ជាក់ ជាចុងក្រោយ របស់តារាកំប្លែងរូបនេះ។ ចំពោះព័ត៌មានលម្អិត ទាក់ទងនឹងអ្វីដែល ត្រូវបានសារព័ត៌មាន ចុះផ្សាយ អ្នកនាងខ្ញុង សុំមិនធ្វើការបកស្រាយអ្វីលម្អិត ដោយចង់បង្ហោះនៅលើ ហ្វេសប៊ុក ផ្ទាល់ខ្លួនវិញ។ យើងនឹងតាមដានបន្តទៅទៀត ថាមានរឿងហេតុអ្វី កើតឡើង ឲ្យប្រាកដ ហើយខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្តអ្នកអាន បានជ្រាប នៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង