មកដល់ទៀតហើយស្រោមជើងម៉ូតថ្មី សម្រាប់អ្នកដែលនិយម លេងស្ទាយម៉ូតស្រោមជើង។ តើនរណាខ្លះធ្លាប់មានសុបិន្ត ថាចង់ក្លាយទៅជាព្រះនាងមច្ឆា ដ៏ស្រស់ស្អាតលាក់ខ្លួននៅក្រោម បាតសមុទ្ររង់ចាំបុរសជិះសេះស មកជួប? ពេលនេះក្តីស្រម៉ៃអ្នកអាចនឹងក្លាយជាការពិតបានហើយ ជាមួយនឹងស្រោមជើងច្នៃម៉ូត ស្រកាត្រីពណ៌ចម្រុះភ្លឺផ្លេកដ៏អស្ចារ្យទាំងអស់នេះ។

នេះគឺលើកដំបូងហើយ ដែលអ្នកច្នៃម៉ូតដ៏ល្បីម្នាក់ឈ្មោះថា Daniel Struzynat បានច្នៃប្រឌិតម៉ូតនេះឡើង។ គាត់បានធ្វើវាឡើងដោយបង្កប់នូវ ស៊ីលីកូនល្អិតៗ តាមក្បួនមាត្រដ្ឋានជាច្រើនគ្រាប់បិទ ដោយប្រើដៃសម្រាប់ព័ទ្ធជុំវិញ មុនពេលដែល ត្រូវបានតភ្ជាប់ទៅនឹងស្បែកក្រណាត់។ គំនិតនៃការច្នៃប្រឌិតនេះត្រូវាបានលោក Daniel Struzyna  អះអាងប្រាប់ថា លោកបានឃើញតាមភាពយន្តឯកសារ មួយចំនួនដែល បាននិយាយរៀបរាប់ពីជីវិតរបស់ នាងមច្ឆានៅក្នុងបាតសមុទ្រ ហេតុដូច្នេះលោកក៏ មានគំនិតចង់បង្កើតវាឡើង នៅក្នុងសង្គមមនុស្សពិតៗ។ 

ក្រោយមកលោកក៏បានដាក់បង្ហាញផលិតផលមួយនេះលក់ នៅលើហាង ETSI Tinkercast ដោយបាន រចនាបំពាក់ 3-D នៅលើជញ្ជាំងជាការផ្សព្វផ្សាយផងដែរ ដើម្បីរំលេចពណ៌ចម្រុះនៅលើ ស្រកាភ្លឺផ្លេកទាំងនោះឱ្យ មើលទៅកាន់តែមានភាពទាក់ទាញ។

សូមបញ្ជាក់ថា ស្រោមជើងទាំងនោះមានពណ៌ជាច្រើនដូចជា ពណ៌បៃតង ពណ៌ខៀវ ផ្កាឈូក ស្វាយ ស និងពណ៌ក្រហមលាយខ្មៅជាដើម។ រហូតមកដល់ពេលនេះនៅ ហាងរបស់លោក Tinkercas កំពុងតែត្រូវបានទទួលការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន ដែលមានអ្នកខ្លះបានសរសើរមិនដាច់ ពីមាត់ថាពាក់វាហើយ ពិតជាមើលទៅដូចជា នាងមច្ឆារូបពិតយ៉ាងដូច្នោះដែរ៕

ប្រភព៖ បរទេស

ការចាប់អារម្មណ៍ខ្មែរឡូត៖

ប្រិយមិត្ដអាចទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីវិធីនេះ ជួយអ្នកដែលតែងតែបាត់ស្រោមជើង និងច្រឡំគូរបស់វា និងវីដេអូរបស់នាង Klara Egilson បង្ហោះនៅលើយូធូប បង្ហាញពីវិធីសាស្ត្រមួយ ក្នុងការថែរក្សាស្រោមជើង ឲ្យបានគង់វង្សល្អ បាននិងកំពុងល្បីល្បាញ រហូតមានអ្នកចូលទស្សនា ដល់ទៅជាង២០មុឺនដងផងដែរ។

វីដេអូនេះចាប់ផ្តើមឡើង ដោយ Klara បានដាក់ស្រោមជើងមួយគូ ខ្វែងគ្នាលើកម្រាលមួយ រួចនាងក៏បានចាប់ផ្តើមបត់បែនវា ទៅតាមតិចនិចរបស់នាង រហូតដល់ស្រោមជើងមួយគូៗ រៀបរយល្អ។ ក្រោមមកនាងក៏បានយកស្រោមជើងទាំងអស់នោះ ទៅដាក់ទៅក្នុងប្រអប់មួយ ឃើញថាពិតជាមានរបៀបរៀបរយល្អ និងពិតជាងាយស្រួល សម្រាប់ នៅពេលដែលយើងត្រូវការវា យកមកប្រើប្រាស់ ជាក់ស្តែងដូចជាក្នុងកាលៈទេសៈ ប្រញាប់ប្រញាល់ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]